កំពត: អាជ្ញាធរខេត្តកែបមាននគរបាលសេដ្ឋកិច្ចខេត្តនិងលោកអភិបាលរងស្រុកដំណាក់ចង្អើរកាលពីព្រឹកថ្ងៃទី១១ ឧសភាបានចុះមកពិនិត្យមើលភ្នំអង្កោលឃុំអង្កោលក្នុងស្រុកដំណាក់ចង្អើរភ្នំមួយនេះសំបូរទៅដោយក្រួសហើយត្រូវបានឈ្មួញយកគ្រឿងចក្រកាយដឹកធ្វើអាជីវកម្មលក់រាប់រយឡានក្នុងមួយថ្ងៃៗ។
ដោយសាតែមិនមានរបាយការណ៍គ្រប់ក្រាន់ជាផ្លូវការបែបនេះទើបមាននគរបាលសេដ្ឋកិច្ចខេត្តកែបរួមទាំងលោកអភិបាលរងស្រុកមកពិនិត្យដល់ទីតាំងអ្នកកាយភ្នំលក់ថាចង់ដឹងមើលគាត់ជាម្ចាស់គ្រឿងចក្រដឹកដីចេញពីភ្នំខួបប្រាំងវស្សាធ្វើអាជីវកម្មបែបនេះ។
លោក ខៀវ សុភក្រ័ ប្រធានការរិយាល័យនគរបាលខេត្តកែបបាននិយាយប្រាប់អោយដឹងថាដោយសាតែមើលឃើញជាក់ស្ដែងរាល់ថ្ងៃមានគ្រឿងចក្រកាយភ្នំធ្វើអាជីវកម្មបែបនេះហើយលោកឧត្តមសេនីយ៍ត្រី បែន តារា បញ្ជាអោយមកចូលរួមជាមួយនិងមន្ត្រីពាក់ពន្ធ័ស្រុកនិងក្រុងចុះពិនិត្យផ្ទាល់នៅភ្នំនីមួយដែលត្រូវបានគេកាយ។
លោក ខៀវ សុភក្រ័ បានឆ្ងល់ថាបើគេកាយដូចរូងភ្នំទៅហើយតើអ្នកណាទទួលខុសត្រូវបើមានបាក់ដីសង្កត់មនុស្សស្លាប់ ។
លោក ខៀវ សុភក្រ័ និយាយបន្តថាបើកាយក្រវ៉ាត់ភ្នំខ្លាចភ្លើងឆេះព្រៃសហគមន៍ដូចជាកុហក់ពេកហើយ។
លោក វង្ស សុផល នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកែបក៏ចុះមកដល់កន្លែងភ្នំអង្កោលដែរ ។
លោក វង្ស សុផល និយាយថាម្ចាស់គ្រឿងចក្រគេមានអាជ្ញាបណ្ណ័កាយដីធ្វើអាជីវកម្ម។
លោក វង្ស សុផល និយាយថាភ្នំអង្កោលនិងភ្នំផ្សេងៗទៀតមានគម្រោងកាយធ្វើផ្លូវក្រវ៉ាត់ភ្នំការពារភ្លើងឆេះព្រៃ។
លោក គិន សុភក្រ័ អភិបាលរងស្រុកដំណាក់ចង្អើរបាននិយាយប្រាប់អោយដឹងថាការចុះពិនិត្យមើលភ្នំថ្ងៃនេះមិនបានហាមឃាត់គ្រឿងចក្រទេប៉ុន្តែយើងក៏ត្រូវមើលឯកសាដែរព្រោះបច្ចុប្បន្នកំពង់មានការកាយភ្នំធ្វើអាជីរកម្មខុសច្បាប់ ។
ទោះជាបីមានមន្ត្រីនគរបាលចុះពិនិត្យមើលភ្នំមួយចំនួនកំពង់រងគ្រោះគេកាយដីធ្វើអាជីវកម្មក៏ដោយនៅភ្នំពោនក្នុងឃុំពងទឹកស្រុកដំណាក់ចង្អើរក៏មានគ្រឿងចក្រកាយភ្នំលក់ដែរ ប៉ុន្តែត្រូវបានផ្អាកសកម្មភាពទៅវិញ។
គេបានសំគាល់ឃើញថាភ្នំមួយចំនួនទៀតនៅក្នុងខេត្តកែប ក៏កំពុងឈ្មួញដឹកដីចេញលប់សមុទ្រនិងចាក់ដីឡូយ៉ាងគគ្រឹកគគ្រេងបំផុតមិនទាន់បង្ក្រាបបានល្អប្រសើនៅឡើយទេ ៕




