ដេីមក្ងោកធំមួយដេីមបាក់សង្កត់រថយន្ត​មួយគ្រឿងម៉ាក Fort Ranger កំពុងតែបេីកតាមផ្លូវខណះមេឃកំពុងតែមានភារុណធ្លាក់​លាយឡំនិងខ្យល់កន្ត្រាក់ខ្លាំងសំណាងមិនបង្ករអយមានអ្នករងរបួស

ដេីមក្ងោកធំមួយដេីមបាក់សង្កត់រថយន្ត​មួយគ្រឿងម៉ាក Fort Ranger កំពុងតែបេីកតាមផ្លូវខណះមេឃកំពុងតែមានភារុណធ្លាក់​លាយឡំនិងខ្យល់កន្ត្រាក់ខ្លាំងសំណាងមិនបង្ករអយមានអ្នករងរបួស

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញ:​ ភ្លៀងមួយមេធំលាយឡំខ្យល់កន្ត្រាក់បោកបក់បណ្តាលអោយបាក់​ដើមក្ងោកធំមួយដើមសង្កត់រថយ​ន្ត​១គ្រឿងដែលកំពុងធ្វេីដំណេីរស្ថិតនៅតាមបណ្ដោយផ្លូវរង្វង់មូលវត្តភ្នំហេតុការណ៍ខ្យល់បក់បាក់ដើមឈើនេះបង្ករកាភ្ញាក់ផ្អើលកាលពីម៉ោង៦ព្រឹកថ្ងៃទី១៣ខែឧសភាឆ្នាំ​២០២០ស្ថិតនៅតាមបណ្ដោយផ្លូវរង្វង់មូលវត្តភ្នំទល់មុខនឹងអគ្គីសនីកម្ពុជាមូលដ្ឋានសង្កាត់វត្តភ្នំខណ្ឌដូនពេញរាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីមន្ត្រីសមត្ថកិច្ចយាមនៅគោលដៅបានប្រាប់អោយដឹងថានៅមុនពេលកើតហេតុគឺមានមេឃភ្លៀងធ្លាក់ រួមនិងខ្យល់បោកបក់យ៉ាងខ្លាំងដែលបង្កអោយខ្យល់បក់ដើមក្ងោករលើងទាំងឬសបាក់រាបដល់ដីនិងសង្កត់ចំរថយន្តម៉ាក់ Ford Ranger មួយគ្រឿងពណ៌សពាក់ស្លាកលេខ​សៀមរាប 2D-7999 របស់អ្នកធ្វើដំណើរកំពុងបើកបរតាមបណ្ដោយផ្លូវរង្វង់មូលវត្តភ្នំបណ្ដាលអោយខូចខាតផ្នែកដំបូលទាំងស្រុងតែសំណាងល្អមិនបង្កអោយមានមនុស្សរងរបួសឡើយ។

Sponsor

លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូន​ពេញបានប្រាប់អោយដឹងថាក្រោយពីទទួលព័ត៌មានថាមាន​ការណីបាក់ដើមក្ងោកនៅចំណុចកើតហេតុរួចមកនិងមានបាក់​សង្កត់រថយន្ត១គ្រឿងក៏បានបញ្ជាកម្លាំងគណៈបញ្ជាការឯកភាពចុះជួយសម្រួលនៅកន្លែងកើតហេតុភ្លាមៗតែម្ដង។

បន្ទាប់ពីកើតហេតុសាលាធានីភ្នំពេញបានចាត់កម្លាំងចុះមកកាត់ដើមឈើយកចេញដើម្បីជៀសវាងការកកស្ទះចរាចរ និងកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញបានបាញ់​ទឹកលាងសម្អាតផ្លូវឡើងវិញផងដែរ។