ខឹងសង្សាសុំបែកយុវជនម្នាក់បានបង្ហោះរូបវីដេអូអាក្រាតកាយរបស់នាងត្រូវបានសតម្ថកិច្ចឃាត់ខ្លួ

ខឹងសង្សាសុំបែកយុវជនម្នាក់បានបង្ហោះរូបវីដេអូអាក្រាតកាយរបស់នាងត្រូវបានសតម្ថកិច្ចឃាត់ខ្លួ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញៈ​ សមត្ថកិច្ច​ឃាត់ខ្លួនបុរសម្នាក់ក្រោយពីបានបង្ហោះរូបភាពនិងវីដេអូអាក្រាតកាយរបស់មិត្តស្រីខ្លួនតាមបណ្ដាញសង្គម Facebook ក្រោយខាងស្រីសុំបែកមានអ្នកថ្មីខណៈ​ស្នេហារបស់ពួកគេតាមត្រឹមតាមអនឡាញប៉ុណ្ណោះមិន​ដែលជួបមុខគ្នាផ្ទាល់នោះទេ។

យោងតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ឈន់ កុយ បានបញ្ជាក់ថារូបគេនិងជនរងគ្រោះបានទំនាក់ទំនងស្គាល់គ្នាតាម Facebook ហើយបានស្រឡាញ់គ្នាទៅវិញទៅមកតែពុំដែរបានជួបមុខគ្នាផ្ទាល់ទេ។

Sponsor

ក្រោយមកជនសង្ស័យបានលួងលោមជនរងគ្រោះឲ្យថត​វីដេអូអាក្រាតកាយផ្ញើមកឲ្យខ្លួនមើលដោយជឿតាមពាក្យលួងលោមជនរងគ្រោះក៏សុខចិត្តធ្វើតាម។

ជនល្មើសក៏បានថតរូបទុក (Save) លុះអំឡុងខែមេសាមុនចូលឆ្នាំខ្មែរជនរងគ្រោះបានសុំបែកពីជនល្មើសដោយប្រាប់ថាខ្លួនមានសង្សារថ្មីហើយឈប់Chatមកទាក់ទងទៀត ដែលធ្វើឲ្យជនសង្ស័យខឹងក៏បង្ហោះវីដេអូរូបភាពអាក្រាតកាយរបស់ជនរងគ្រោះលើបណ្តាញសង្គម Facebook តែម្តង។

រហូតដល់ថ្ងៃទី១២ខែឧសភាឆ្នាំ២០២០កម្លាំងការិយាល័យ​នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់បានធ្វើការនាំខ្លួនជនសង្ស័យនៅចំណុចផ្លូវ៣០ម៉ែត្រភូមិប្រការសង្កាត់ព្រៃសខណ្ឌដង្កោ រាជធានីភ្នំពញ។

ជនសង្ស័យត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញផ្ដន្ទាទោសតាមផ្លូវច្បាប់៕