សៀមរាប: ដោយសារតែម្តាយឈឺកូនស្រីក៏តាមមកថែម្តាយនៅក្នុងផ្ទះគ្រូខ្មែរបែរជាត្រូវគ្រូនោះរំលោភរហូតបានសម្រេចក្រោយមក សមត្ថកិច្ចជំនាញបានទទួលពាក្យបណ្តឹងក៏ចុះមកឃាត់ខ្លួនគ្រូបោកនេះបង្កការភ្ញាក់ផ្អើលតែម្តងហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១៤ឧសភាស្ថិតក្នុងក្រុងសៀមរាប ។
បើតាមការឱ្យដឹងពីលោកវរសនីយ៍ឯក ជា ហេង នាយការិយល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនខេត្តបានឱ្យដឹងនៅព្រឹកថ្ងៃទី១៥ឧសភាឆ្នាំ២០២០នេះថា កាលពីថ្ងៃទី៩ឧសភានារីរងគ្រោះអាយុ២០ឆ្នាំបានដាក់ពាក្យបណ្តឹងថាខ្លួនបានទៅនៅថែជំងឺម្តាយនៅផ្ទះគ្រូអឹម(គ្រូខ្មែរ) ហើយត្រូវបានឈ្មោះ គ្រូអឹម ហៅចូលបន្ទប់យកដៃច្រត់ពីលើក្បាលហើយឱ្យលេបថ្នាំពណ៌ខៀវស្រាប់តែទន់ខ្លួន ហើយគ្រូអឹមបានរួមភេទជាមួយខ្លួនបន្ទាប់មកគ្រូអឹមឱ្យកូនសិស្សឈ្មោះសី ឈ្មោះប៊ុន ឈ្មោះជាល ឈ្មោះវីត រួមភេទជាមួយខ្លួនបានម្នាក់ម្តងទៀតផង ។
លោកបានបន្ថែមថាក្រោយពីទទួលពាក្យបណ្តឹងរួចយើងសុំលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាបបើកការស៊ើបអង្កេតបឋម ។
គិតត្រឹមរសៀលថ្ងៃទី១៤ឧសភាឆ្នាំ២០២០បានដឹកនាំកម្លាំងដោយលោក ថេង សំណាង ព្រះរាជអាជ្ញារងបានទៅដល់ផ្ទះគ្រូអឹមនៅភូមិក្របីរៀលសង្កាត់ក្របីរៀលក្រុងសៀមរាប ខេត្តសៀមរាបហើយធ្វើការឆែកឆេររកឃើញវត្ថុតាងសំបកថ្មាំជាច្រើនបន្ទះ(ជាថ្នាំសំរើប)និងឃើញមានជនរងគ្រោះចំនួន២នាក់ទៀតដែលជាកូនអ្នកជំងឺ។
លោកបានបញ្ជាក់ថាជនសង្ស័យទាំង៣នាក់
១-ឈ្មោះពិន អុឹម ភេទប្រុស អាយុ៤៦ឆ្នាំ
២-ឈ្មោះសយ សំប៊ុន ភេទប្រុស អាយុ៣៤ឆ្នាំ
៣-ឈ្មោះស៊ាន កុសល (ហៅ ជា) ភេទប្រុសអាយុ៣៦ឆ្នាំ អ្នកទាំង៣នាក់រស់នៅភូមិសង្កាត់កើតហេតុខាងលើហើយត្រូវបានកម្លាំងជំនាញយើងបាននាំមកសាកសួរប៉ុន្តែពួកគេមិនសារភាពទេ ។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ត្រូវបានកម្លាំងជំនាញធ្វើការឃាត់ខ្លួនតាមបញ្ជារបស់លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាបនៅថ្ងៃទី១៤ឧសភាឆ្នាំ២០២០វេលាម៉ោង០៧និង២០នាទីដើម្បីយកមកសួរនាំនៅការិយាល័យជំនាញហើយរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការខេត្តចាត់ការបន្តទៅតាមផ្លូវច្បាប់៕

