ចាប់មិនចេះអស់ដំណាំកញ្ឆាចំនួន២ទីតាំងលើផ្ទៃដី២៥០​ម៉ែត្រការ៉េត្រូវបានសមត្ថកិច្ចស្រុកគិរីវង់ចុះកាប់បំផ្លាញចោល

ចាប់មិនចេះអស់ដំណាំកញ្ឆាចំនួន២ទីតាំងលើផ្ទៃដី២៥០​ម៉ែត្រការ៉េត្រូវបានសមត្ថកិច្ចស្រុកគិរីវង់ចុះកាប់បំផ្លាញចោល

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

តាកែវ​:​ កម្លាំង​សមត្ថកិច្ច​កិច្ច​ចុះបង្រ្កាបដំណាំកញ្ឆា២ទីតាំង​នៅរសៀលថ្ងៃអាទិត្យ១១រោចខែពិសាខឆ្នាំជូត ទោស័ក ព.ស២៥៦៤ត្រូវនឹងថ្ងៃទី១៧ខែឧសភាឆ្នាំ២០២០ម៉ោង១៤​និង៣០នាទីក្រោមការចង្អុលបង្ហាញពីសំណាកឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត​តាកែវចំពោះការបង្ក្រាបលុបបំបាត់នូវដំណាំកញ្ឆាខុសច្បាប់ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកគិរីវង់សហការជា​មួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រៃអំពកបានចុះរុករកកាប់នឹងដុតបំផ្លាញចោលនៅនឹងកន្លែងនូវដំណាំកញ្ឆាដែលជនខិលខួចលួចដាំខុសច្បាប់ចំនួន០២ទីតាំងស្ថិតនៅចំណុច​លើភ្នំដុបថ្មរចង្រ្កានក្នុងភូមិសាស្រ្តឃុំព្រៃអំពកគិរីវង់ខេត្ត​តាកែវដែលមានផ្ទៃដីប្រមាណ២៥០ម៉ែត្រការ៉េ ។

បច្ចុប្បន្នកម្លាំងជំនាញកំពុងស្រាវជ្រាវស្វែងរកម្ចាស់អ្នកដាំ​ដំណាំកញ្ឆាដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ៕

Sponsor