សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​២នាក់រួមនិងថ្នាំញៀនប្រភេទមេតង់ហ្វេតាមីនម៉ាទឹកកកចំនួន៣កញ្ចប់​

សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​២នាក់រួមនិងថ្នាំញៀនប្រភេទមេតង់ហ្វេតាមីនម៉ាទឹកកកចំនួន៣កញ្ចប់​

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

បាត់ដំបង​:​ នគរបាល​ឃាត់ខ្លួនជនសង្ស័២នាក់និងថ្នាំញៀនប្រភេទម៉ាទឹកកកមួយចំនួនកាលពីថ្ងៃទី១៨ខែឧសភាឆ្នាំ២០២០វេលាម៉ោង១៥និង១០នាទីអនុវត្តតាមមតិណែនាំរបស់ឯកឧត្តមឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត​បាត់ដំបងនិងតាមមតិណែនាំជំនាញរបស់លោក​ឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការ​ងារប្រឆាំងគ្រឿងញៀនលោកវរសេនីយ៍ឯក ផង់ សុភាព អធិការនគរបាលស្រុកថ្មគោលដឹក​នាំកម្លាំងផ្នែកជំនាញចុះប្រត្តិបត្តិការបង្រ្កាបករ​ណី​រក្សាទុកដឹកជញ្ជូនឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន០១ករណីក្នុងបទ​ល្មើសជា​ក់ស្តែង​នៅចំណុចភូមិគោកក្តួចឃុំតាពូងស្រុកថ្មគោលខេត្តបាត់ដំបង។

សមត្ថកិច្ចនគរបាលឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់គឺ៖
១-ឈ្មោះ​ រិន ចាន់ណាន ភេទប្រុសអាយុ៣៣ឆ្នាំមានទីលំនៅក្រុមទី០៥ភូមិសំរោងឃុំតាម៉ឺនស្រុកថ្មគោលខេត្តដំបង។
២-ឈ្មោះ រិន ពិសិដ្ឋ ភេទប្រុសអាយុ៣០ឆ្នាំមាន​ទីលំនៅក្រុមទី០៥ភូមិសំរោងឃុំតាម៉ឺនស្រុក​ថ្មគោលខេត្តបាត់ដំបង។

Sponsor

ក្នុងនោះសមត្ថកិច្ចនគរបាលដកហូតវត្ថុតាង​រួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកក ICE ចំនួន ០៣ថង់ទម្ងន់ ៤៧,៧៦ក្រាម
-ទូរស័ព្ទដៃចំនួន ០២គ្រឿង
-ម៉ូតូចំនួន ០២គ្រឿង
-សម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន

ក្រោយពេលសាកសួរស្រាវជ្រាវបច្ចុប្បន្នជន​សង្ស័យនិងវត្ថុតាងនគរបាលស្រុកបានរៀបចំក​សាងសំណុំរឿងបញ្ជូនមកការិយាល័យជំនា​ញ​ដើម្បីចាត់ការតាមច្បាប់។