សូរសំឡេងផ្ទុះអាវុធលាន់ដូចរន្ទះខណះមានបុរស់ម្នាក់បេីករថយន្តសេរីទំនេីបមួយគ្រឿងមកដល់ចំនុចអូឡាំព្យាបាញ់ឡេីងលេីបង្ករអោយមានកាភ្ញាក់ផ្អេីលយ៉ាងខ្លាំងតែសមត្ថកិច្ចខណ្ខ៧មករាបែរជាស្រងំដេកយ៉ាងស្រួលទៅវិញ

សូរសំឡេងផ្ទុះអាវុធលាន់ដូចរន្ទះខណះមានបុរស់ម្នាក់បេីករថយន្តសេរីទំនេីបមួយគ្រឿងមកដល់ចំនុចអូឡាំព្យាបាញ់ឡេីងលេីបង្ករអោយមានកាភ្ញាក់ផ្អេីលយ៉ាងខ្លាំងតែសមត្ថកិច្ចខណ្ខ៧មករាបែរជាស្រងំដេកយ៉ាងស្រួលទៅវិញ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញ:​ ហេតុការភ្ញាក់ផ្អេីលមួយបុរសម្នាក់បានជិះរថយន្តស៊េរីទំនើបមួយគ្រឿងបានដកកាំភ្លើងបាញ់ចំនួនមួយគ្រាប់ឡើងលើដើម្បីបន្ធូរកំហឹងបង្កឲ្យមានការភ្ញាក់ផ្អើលទៅដល់អ្នកធ្វើដំណើរតាមផ្លូវនិងសមត្ថកិច្ចខណ្ឌ៧មករាហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតមានឡើងកាលពីវេលាម៉ោង១​និង១៥នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២០ខែឧសភាឆ្នាំ២០២០តាមបណ្តោយផ្លូវលេខ២១៧ក្បែរកន្លែងលីហួដូរ​លុយស្ថិតក្នុងសង្កាត់អូរឫស្សីទី២ខណ្ឌ៧មករារាជធានីភ្នំពេញ។

យោងតាមប្រភពនៅកន្លែងកើតហេតុបានបញ្ជាក់ឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តស៊េរីទំនើមមួយគ្រឿងម៉ាកឡង់គ្រីស័រពណ៌សមិនចាំស្លាកលេខបើកបរតាមបណ្តោយផ្លូវលេខ២១៧ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿន​យ៉ាងលឿនដូចហោះលុះមកដល់ចំណុចកើតហេតុ​មិនដឹងថាខឹងនិងរឿងអ្វីទេបានដកកាំភ្លើងមិនស្គាល់ម៉ាក​បាញឡើងទៅលើមេឃដើម្បីបន្ធូរកំហឹងរួចបន្ថែមល្បឿនរថយន្តជិះគេចខ្លួនបាង់ស្រមោលតែម្តង។

Sponsor

ក្រោយពេលកើតហេតុគេឃើញកម្លាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលអូរឫស្សី២ដែលឈរជើងនៅក្រោមស្ពានថ្មើរជើងចូលផ្សាទំនើបអូឡាំព្យាចេញមករកមើលសំបកកន្ទុះនិងអ្នក​សារព័ត៍មានជាច្រើនអង្គភាពទៅផ្តិតយករូបភាពតែប៉ុណ្ណោះ ដោយឡែកកម្លាំងអន្តរាគមន៍ខណ្ឌ៧មករាពុំឃើញមាន​វត្តមាននៅជុំវិញកន្លែងកើតហេតុនោះឡើយសង្ស័យសំងំដេកលក់យ៉ាងស្កប់ស្កល់អស់ហើយមើលទៅបានជាស្ងាត់ជ្រងំបែបនេះហាក់ដូចជារឿងធម្មតា៕