ភ្នំពេញ: ជនសង្ស័យ២នាក់ធ្វេីសកម្មភាពវាយប្លន់ទៅលេីជនរងគ្រោះម្នាក់យកម៉ូតូទៅបាត់ដោយសុវត្តិភាពខណះយុវជនម្នាក់នោះបានជិះម៉ូតូបំណងទៅលេងនៅមុខវត្តបុទុមតីហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២នឹង៥៥នាទីរំលងអាធាត្រឈានចូលថ្ងៃទី២២ខែឧសភាឆ្នាំ២០២០ស្ថិតនៅតាមបណ្តោយផ្លូវលេខ២៤០នៅចំណុចសួនច្បារវត្តបុទុមតីស្ថិតនៅក្នុងសង្កាត់ចតុមុខខណ្ឌដូនពេញរាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីជនរងគ្រោះមានឈ្មោះ ជីន ភេទប្រុសអាយុ១៩ឆ្នាំស្នាក់នៅម្តុំទឹកថ្លាខណ្ឌសែនសុខបានអោយដឹងថាមុនពេលកើតហេតុខ្លួន(ជនរងគ្រោះ)មានគ្នាទាំងអស់៨នាក់ជិះម៉ូតូ៣គ្រឿងក្នុងនោះម៉ូតូរបស់ជនរងគ្រោះម៉ាកស៊ុយសុគីនិចពណ៌ទឹកប្រាក់ពាក់ស្លាកលេខព្រៃវែង1O-3989នឹង២គ្រឿងទៀតម៉ាកហុងដាឌ្រីមសេ១២៥ទើបតែនាំគ្នាជិះចេញមកពីអរិយក្សត្រហើយបំណងជិះទៅអង្គុយលេងបន្តនៅឯម្តុំវត្តបុទុមតីរហូតដល់ម៉ោងកើតហេតុខាងលើនេះក៏ស្រាបតែជនសង្ស័យ២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយស៊ុយគីឡេតមិនចាំពណ៌មិនចាំស្លាកលេខបានជិះមកឈប់ជិតជនរងគ្រោះហើយក៏សួរនាំថាពួកហែងជាអ្នកបង្ហោះម៉ូតូមែនទេ?ហើយជនរងគ្រោះក៏បានតបទៅវិញថាខ្ញុំអត់បានបង្ហោះម៉ូតូទេស្រាបតែភ្លាមនោះនរងគ្រោះរៀបនឹងជិះចេញហើយក៏ត្រូវបានជនសង្ស័យមានគ្នា២នាក់វាយនឹងទាញម៉ូតូអោយដួលរួចលើកយកម៉ូតូជិះរត់គេចខ្លួនបាត់ស្រមោលតែម្តងចំនែកឯជនរងគ្រោះវិញបានស្រែកថាចោរៗដោយសារតែទីតាំងខាងលើនេះស្ងាត់នឹងងងឹតពេកទើបជនសង្ស័យរត់គេចខ្លួនបានចំណែកឯគ្នីគ្នារបស់ជនរងគ្រោះបាននាំគ្នាគេចខ្លួនអស់ផងដែរ។
គួរបញ្ជាក់ផងដែរកន្លងមកនេះក្នុងខណ្ខដូនពេញគឺសំបូរល្បែងសុីសងគ្រប់ប្រភេទច្រេីនទេីបធ្វេីអោយមានករណីប្លន់បែបនេះ។
ក្រោយពេលកើតហេតុខាងលើនេះជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលចតុមុខដើម្បីអោយសមត្ថកិច្ចជួយស្រាវជ្រាវតាមចាប់ជនសង្ស័យមកផ្តន្ទាទោសទៅតាមច្បាប់៕
