សេចក្ដី​សម្រេចពីសម្ដេចក្រឡាហោម ស ខេង ត្រូវបាន​បញ្ចប់មុខតំណែងនាយការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត​កំពង់ធំក្រោយចេញពីផឹកស្រវឹងបង្កគ្រោះថ្នាក់ចរាចរណ៍និងមានកាជេរប្រមាថអភិបាល

សេចក្ដី​សម្រេចពីសម្ដេចក្រឡាហោម ស ខេង ត្រូវបាន​បញ្ចប់មុខតំណែងនាយការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត​កំពង់ធំក្រោយចេញពីផឹកស្រវឹងបង្កគ្រោះថ្នាក់ចរាចរណ៍និងមានកាជេរប្រមាថអភិបាល

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញ​:​ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រីរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃត្រូវបានចេញសេក្តីប្រកាស់បញ្ចប់មុខ​តំណែងលោកវរសេនីយ៍ឯក រុំ សុវិជ្ជា អត្តលេខ០៣៨៧៤ នាយការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាន​នគរបាលខេត្តកំពង់ធំក្រោយបើករថយន្តទាំងស្រវឹងទៅបុក​ទ្រព្យសម្បត្តិសាធារណៈនិងជេរប្រមាថធ្ងន់ៗទៅលើអភិ​បាលខេត្តកំពង់ធំ។

ក្នុងប្រកាសនៅព្រឹកថ្ងៃទី២២ខែឧសភាឆ្នាំ២០២០នេះសម្ដេចក្រឡាហោម ស ខេង បានកំណត់ឲ្យលោកវរសេនីយ៍ឯក រុំ សុវិជ្ជា ត្រូវមកបង្ហាញមុខនៅនាយកដ្ឋានបុគ្គលិករៀងរាល់​ម៉ោងធ្វើការរហូតដល់មានការសម្រេចជាថ្មី។

Sponsor

សូមបញ្ជាក់ថាលោក រុំ សុវិជ្ជា បានផឹកស្រាស្រវឹងជោកជាំរួចបានបើករថយន្តទៅបុករនាំងបរិវេណរូបសំណាកលោក​តាអាចារ្យលាក់បណ្តាលឲ្យខូចខាតហើយអ្វីដែលធ្វើឲ្យកាន់​តែភ្ញាក់ផ្អើលទៀតនោះគឺមន្ត្រីនគបាលចរាចរណ៍ជាន់ខ្ពស់រូប​នេះបានស្រែកជេរនិងប្រមាថយ៉ាងធ្ងន់ៗទៅអភិបាលខេត្តកំពង់ធំលោក សុខ លូ ថានៅទីតាំកើតហេតុមិនមានដាក់​ភ្លើងបំភ្លឺនិងដាក់ចំណាំងផ្លាតទើបបណ្តាលឲ្យគាត់ជួបគ្រោះ​ថ្នាក់បែបនេះប៉ុន្តែតាមការពិតនៅទីតាំងកើតហេតុមានភ្លើង​បំភ្លឺគ្រប់គ្រាន់និងមានចំណាំងផ្លាតយ៉ាងពិតប្រាកដ។

គ្រោះថ្នាក់ចរាចរណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពី​វេលាម៉ោង៩និង១២នាទីយប់ថ្ងៃទី១៥ខែឧសភាឆ្នាំ២០២០​ស្របពេលដែលរាជរដ្ឋាភិបាលតាមរយៈក្រសួងមហាផ្ទៃនិងអគ្គស្នងការដ្ឋាននគរបាលជាតិបាននិងកំពុងអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេសតាំងពីថ្ងៃទី១ខែ​ឧសភាឆ្នាំ២០២០និងខ្លួនឯងទៀតសោតក៏មានតួទាទីជានាយកា​រិយាល័យចរាចរណ៍ផ្លូវគោកខេត្តកំពង់ធំទៀតផង។

លោក រុំ សុវិជ្ជា កាលពីថ្ងៃទី២៦ខែមីនាឆ្នាំ២០២០ក៏ត្រូវបានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានចេញលិខិតព្រមានលើកទី១ដោយ​សារតែធ្វេសប្រហែសក្នុងការអនុវត្តភារកិច្ចរបស់ខ្លួនហើយ​សម្តេចក្រឡាហោមបានបញ្ជាក់ទៀតថាបើនៅតែប្រព្រឹត្តផ្ទុយពីការណែនាំនេះនឹងចាត់វិធានការណ៍តាមវិន័យរបស់កងកម្លាំងនគរបាលជាតិជាក់ជាពុំខាន។

ចំណាត់ការដ៏ម៉ឺងម៉ាត់និងមិនយោគយល់ចំពោះមន្ត្រីនគរ​បាលជាតិមានតួនាទីជាប្រធានការិយាល័យចរាចរណ៍ផ្លូវ​គោកនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំពីសំណាក់ សម្ដេចក្រឡាហោម ស ខេង និងអគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន បានទទួលការសាទរនិងគាំទ្រយ៉ាងពេញទំហឹងរបស់មន្ដ្រីរាជការកង​កម្លាំងសមត្ថកិច្ចនិងប្រជាពលរដ្ឋជាពិសេសអ្នកដែលធ្លាប់រងគ្រោះនិងឈឺចាប់ដោយមន្ដ្រីនគរបាលរូបនេះ។

មន្ដ្រីសាលាខេត្តកំពង់ធំបានថ្លែងប្រាប់បណ្ដាញព័ត៌មានដឹងថាអរគុណយ៉ាងខ្លាំងចំពោះអគ្គស្នងការនគរបាលជាតិដែល​បានចាត់វិធានការណ៍តាមវិន័យកងកម្លាំងទៅលើនាយកា​រិយាល័យចរាចរណ៍ជើងគោកខេត្តកំពង់ធំលោកវរសេនី​យ៍ឯក រុំ សុវិជ្ជា ដែលជាការផ្ដល់យុត្តិធម៌មួយជូនអ្នកខេត្តកំពង់ធំ ដែលត្រូវបានបុគ្គលរូបនេះទាមទារលុយកាករាប់រយរាប់ពាន់ដុល្លារពេលជួបគ្រោះថ្នាក់ចរាចរណ៍និងពេលចូលខ្លួនទៅ​ដោះ​ស្រាយបញ្ហាចរាចរណ៍៕