មុខសញ្ញា​គ្រឿងញៀន៣នាក់ត្រូវបានអាវុធហត្ថខេត្តតាកែវ បង្រ្កាបនិងដកហូតបានថ្នាំ៥កញ្ចប់ថង់រួមនិងសម្ភារះមួយចំនួន

មុខសញ្ញា​គ្រឿងញៀន៣នាក់ត្រូវបានអាវុធហត្ថខេត្តតាកែវ បង្រ្កាបនិងដកហូតបានថ្នាំ៥កញ្ចប់ថង់រួមនិងសម្ភារះមួយចំនួន

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

តាកែវ:​ ជនសង្ស័យ៣នាក់ដែលជាមុខសញ្ញាជួញដូរនិងប្រើ​ប្រាស់សារធាតុញៀនខុសច្បាប់នៅក្រុងដូនកែវត្រូវបានកំ​លាំងកងរាជអាវុធហត្ថខេត្តចុះបង្រ្កាបបានកាលពីវេលាម៉ោង ១០និង៣០នាទីថ្ងៃទី២១ខែឧសភាឆ្នាំ២០២០ព្រមទាំងដកហូតបានវត្ថុតាងមួយចំនួន។

បើតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេ​បញ្ជាការរងកងរាជអាវុធហត្ថខេត្តបានឲ្យដឹងថាក្រោម​ការ​សម្របសម្រួលនីតិវិធីដោយលោក ជីវ ចាន់តារា ព្រះរាជ​អាជ្ញាអមសាលាដំបូងខេត្តនៅថ្ងៃទី២១ខែឧសភាលោកបាន​ដឹកនាំកំលាំងកំណត់មុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿង​ញៀនបាន០៣នាក់នៅចំណុចភូមិថ្នល់បែកសង្កាត់រកាក្រៅ ក្រុងដូនកែវដោយទី1-ឈ្មោះ ង៉ែត ពៅ ភេទប្រុស អាយុ 25ឆ្នាំជនជាតិខ្មែរមុខបរមិនពិតប្រាកដរស់នៅភូមិរវៀងឃុំសំបួរ ស្រុកទ្រាំង (ជួញដូរ)
2-ឈ្មោះ ណាង វណ្ណេត ភេទ ប្រុសអាយុ24ឆ្នាំជនជាតិ ខ្មែរ​មុខរបរមិនពិតប្រាកដរស់នៅភូមិកំពង់ស្វាយស្រុកគៀនស្វាយខេត្តកណ្តាល (ប្រើប្រាស់)
3-ឈ្មោះ កឹង ធា ភេទប្រុសអាយុ22ឆ្នាំជនជាតិខ្មែរមុខរបរ មិនពិតប្រាកដរស់នៅភូមិរវៀងឃុំសំបួរស្រុកទ្រាំងខេត្តតា​កែវ (ប្រើប្រាស់)។

Sponsor

វត្ថុតាងដែលដកហូតបានរួមមាន៖
ម៉្សៅក្រាមសថ្លាចំនួន05កញ្ចប់ទំងន់17.81ក្រាម(ថ្លឹងទាំងសំបកថង់)លទ្ធផលធ្វើតេស្តបថម :ពណ៏ត្នោតលឿងទុំ ជាប្រភេទមេតំហ្វេតាមីនICC(ម៉ាទឹកកក)ជញ្ជីងថ្លឹងថ្នាំញៀនចំនួន01គ្រឿងសំភារះវេចខ្ចប់និងប្រើប្រាស់គ្រឿងញៀនមួយចំនួនទូរសព្ទ័04គ្រឿងម៉ូតូ02គ្រឿង(សង់បិច01គ្រឿងស្លាកលេខ1N0748ភ្នំពេញ.សុីរ៉ូស01គ្រឿងអតស្លាកលេខ)

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានការិយាល័យជំនាញកសាងសំនុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការ​បន្តទៅតាមនីតិវិធីច្បាប់ ៕