ដោយសារតែជីវភាពក្រីក្របុរស់វ័យចំណាស់ម្នាក់ធ្វេីដំណេីរ​ចូល​ក្នុងព្រៃធ្វេីការស្រាប់តែជួបគ្រោះជាន់មីន៦៩បណ្តាលអោយដាច់ជេីងម្ខាងរងរបួសឆ្ងន់

ដោយសារតែជីវភាពក្រីក្របុរស់វ័យចំណាស់ម្នាក់ធ្វេីដំណេីរ​ចូល​ក្នុងព្រៃធ្វេីការស្រាប់តែជួបគ្រោះជាន់មីន៦៩បណ្តាលអោយដាច់ជេីងម្ខាងរងរបួសឆ្ងន់

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

បាត់ដំបង​:​ បុរស់ម្នាក់ត្រូវបានរងរបួសជេីងយ៉ាងឆ្ងន់ឆ្ងរខណះដេីរទៅចូលព្រៃជាន់មីនហេតុការនេះកេីតឡេីងកាល​ពីល្ងាចថ្ងៃទី​២១​ខែ​ឧសភា​ឆ្នាំ​២០២០​វេលា​ម៉ោង៥និង៣០នាទី​ស្ថិត​នៅត្រង់ចំណុចអូរត្រជាក់ចិត្ត​ស្ថិតក្នុងភូមិពាមតា​ឃុំតា​តោក​ស្រុក​សំឡូត​ខេត្ត​បាត់​ដំបង​ដែល​ទីនោះមានចម្ងាយប្រមាណ៥គីឡូម៉ែ​តពីប៉ុស្តិ​ព្រំដែនពាមតា​ផ្លូវបំបែកនៃវរ​សេនាតូច​នគរ​បាលការពារព្រំដែនគោកលេខ៣១០​ស្រុកសំឡូត​ក្នុងខណ:ប្រជាពករដ្ឋរូបនេះធ្វេីដំណេីរ​ទៅប្រករបរចិញ្ចឹមជីវិតនៅក្នុងព្រៃចំណុចខាងលេីនោះ។

សមត្ថកិច្ច​បានអោយដឹងថាជនរងគ្រោះប្រជាពលរដ្ឋឈ្មោះ​ ពុធ​ វ៉ាន់​ ភេទប្រុស​​អាយុ​៥៣ឆ្នាំ​រស់នៅ​ភូមិអូរ​នាង​ឃុំតា​តោក​ស្រុក​សំឡូត​ខេត្ត​បាត់​ដំបងបានជួបឧប្ប​ត្តិហេតុគ្រោះថ្នាក់​ដោយករណីផ្ទុះគ្រាប់មីនប្រភេទ​៦៩។

Sponsor

ក្នុងពេលជួបឧប្បត្តិហេតុនេះ​បាន​បណ្តាលឱ្យជេីងខាងស្តាំរបស់គាត់​ទទួលរងរបួសយ៉ាង​ធ្ងន់​ធ្ងរ(ដាច់ជេីងខាងស្តាំ)​ដោយសារ​ស្ថាន​ភាពភូមិសាស្រ្តឆ្ងាយ​នឹងផ្លូវពិបាកធ្វេីដំណេីរ​ចាប់​តាំងពីពេលកេីតហេតុ​រហូតដល់ម៉ោង៦​និង​២០​នាទីព្រឹកថ្ងៃទី​២២​ខែ​ឧសភា​ឆ្នាំ​២០២០​ទេីប​សមត្ថកិច្ចនគរបាលនៅ​មូលដ្ឋាន​ប្រជាពលរដ្ឋនិងកងកម្លាំងប្រដាប់អាវុធនាំយករូបគាត់មកដល់ទីតាំងដែលមានមធ្យោបាយដឹកនាំគាត់ទៅកាន់មន្ទីរពេទ្យនៅមូលដ្ឋាននោះ។

សូមជម្រាបជូនថា​ក្នុងមូលដ្ឋានស្រុកសំឡូត​ក៏​ដូចជាមូលដ្ឋានស្រុកមួយចំនួនទៀតដែលជាអតីត​សមរ​ភូមិ​ប្រយុទ្ធពីអតីតកាលនៅតែមាន​យុទ្ធភ័ណ្ឌមិន​ទាន់ផ្ទុះស្ថិតនៅរាយប៉ាយក្នុងដីនៅឡេីយ​ហេីយ​បញ្ហានេះនៅតែជាក្តីកង្វល់និងបញ្ហាប្រឈមសម្រាប់​ប្រជាពលរដ្ឋដែលមានមុខរបរ​ចេញ​ចូលនៅចំណុចឬទីតាំងទាំងនោះ៕