ឪពុកបបួលកូននិងក្មួយទៅបង់សំណាញ់រកត្រីរវកល់បង់មិនបានមេីលបណ្តាលអោយក្មេងទាំងពីរនាក់លង់ទឹកស្លាប់

ឪពុកបបួលកូននិងក្មួយទៅបង់សំណាញ់រកត្រីរវកល់បង់មិនបានមេីលបណ្តាលអោយក្មេងទាំងពីរនាក់លង់ទឹកស្លាប់

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ស្រុកស្អាង:​ ក្មេងប្រុសស្រីពីរនាក់បានស្លាប់ក្រោយពី​បានទៅបង់សំណាញ់ជាមួយឪពុកហេុការនេះកេីតឡេីងកាលពីថ្ងៃទី២២ខែឧសភាឆ្នាំ២០២០វេលាម៉ោង១៦និង៣០នាទីស្ថិត
នៅចំនុចត្រពាំងអង្គសិត្ថនៅភូមិតានូឃុំស្អាងភ្នំស្រុកស្អាង ខេត្តកណ្តា។

សមត្ថកិច្ច​បានអោយដឹងថាជនរងគ្រោះស្លាប់ចំនួន២នាក់
១. ឈ្មោះ ខុំ វ៉ាន់ ភេទ ប្រុសអាយុ០៩ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិតានូឃុំស្អាងភ្នំស្រុកស្អាងខេត្តកណ្ដាលឪពុកឈ្មោះ​ ញ៉ សុខុំ អាយុ៣៦ ឆ្នាំជនជាតិខ្មែរមុខរបរកម្មករសំណង់។
ម្ដាយឈ្មោះ នាង ជ្រឿន អាយុ៣១ឆ្នាំជនជាតិខ្មែរមុខរបរ កម្មការនីរោងចក្រ
២.ឈ្មោះ ធូ ណារី ភេទស្រីអាយុ០៩ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិតានូឃុំស្អាងភ្នំស្រុកស្អាងខេត្តកណ្តាល
ឪពុក ឈ្មោះ ធី ចាន់ធូ អាយុ៣១ឆ្នាំជនជាតិខ្មែរមុខរបរជាងដែកម្ដាយឈ្មោះ ញ៉ គៀង អាយុ៣១ឆ្នាំជនជាតិខ្មែរមុខរបរ កម្មការនីរោងចក្រ។

Sponsor

តាមប្រភពព័ត៌មានបានអោយដឹងថានៅថ្ងៃទី២២ខែឧសភាឆ្នាំ២០២០វេលាម៉ោង១៦និង១៤នាទីឈ្មោះ ញ៉ សុខុំ ឪពុកបង្កើតរបស់ជនរងគ្រោះ ឈ្មោះ ខុំ វ៉ាន់ បានយកសំណាញ់​ទៅបង់ត្រីនៅត្រពាំងអង្គដោយបាននាំកូនប្រុសនិងក្មួយស្រីបង្កើតទៅតាមពេលដល់ត្រពាំងអង្គឪពុកបានបង់សំណាញ់​នៅខាងជើងត្រពាំងអង្គ(មានជំរៅប្រហែល​០៣ម៉ែត្រ​)​កូនប្រុសនិងក្មួយស្រីនាំគ្នាលេងទឹកនៅខាងត្បូងត្រពាំងអង្គ លុះកំពុងលេងទឹកទាំងពីរនាក់បងប្អូនមិនចេះហែលទឹកផង​ហើយដោយឪពុកមិនបានចាប់អារម្មណ៍ផងកូនបានស្រែក​ហៅឪពុកឲ្យជួយឪពុកបានឮក៏ក្រលេខមើលទៅខាងត្បូងត្រពាំងឃើញកូនក៏បានទំលាក់សំណាញ់ចុះរត់មកជួយកូន​ប៉ុន្តែទំរាំមកដល់ឪពុកទន់ជើងស្លុតស្មារតីបានត្រឹមឈរមើល​ហើយស្រែកយំឲ្យគេជួយកូនប្រុសនិងក្មួយស្រីផងបានលង់ទឹកបានសន្ទុះក្រោយមកមានប្រជាពលរដ្ឋនៅក្បែរនោះរត់មកជួយហើយទំរាំរកឃើញប្រហែលជាកន្លះម៉ោងទើបរកឃើញក្មេងទាំងពីរនាក់នោះបានលង់ទឹកស្លាប់បាត់អស់​ហើយ។

ក្រោយមកមេភូមិតានូបានរាយការណ៍តាមទូរស័ព្ទមកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្អាងភ្នំប្រាប់ថាមានក្មេងលង់ទឹកស្លាប់បន្ទាប់មកសមត្ថកិច្ចជំនាញពិនិត្យហេតុស្រុកសហការជាមួយកម្លាំងប៉ុស្តិ៍ក្រុមប្រឹក្សាឃុំមេភូមិបានធ្វើការពិនិត្យ​ពុំមានស្លាកស្នាមអ្វីគួឲ្យកត់សម្គាល់ឡើយ។

ក្រោយពីពិនិត្យរួចសពសមត្ថកិច្ចបានអោយដឹងថាជនរងគ្រោះស្លាប់ដោយសារលង់ទឹកពិតប្រាកដមែនហេីយបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។