បន្ទាយមានជ័យ: ពលករខ្មែរប្រុសស្រីជាច្រេីននាក់នៅតែចាញ់បោកមេខ្យល់លួងលោមឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់តែត្រូវកម្លាំងការពារព្រំដែនគោក៨០៧និងកម្លាំងយោធាសឹករងស្រុកថ្មពួកធ្វើការទប់ស្កាត់កាលពីវេលាម៉ោង៥និង៥០នាទីល្ងាចថ្ងៃទី២៣ខែឧសភា២០២០។
សមត្ថកិច្ចការពារព្រំដែនប្រាប់ថាពលរដ្ឋចាញ់បោកមេខ្យល់លួចឆ្លងដែននោះមានចំនួនចំនួន៥១នាក់ស្រី២៦នាក់មកពីខេត្តចំនួន៦ក្នុងនោះមានខេត្តបន្ទាយមានជ័យ២៩នាក់ស្រី១៤នាក់,ខេត្តកំពង់ធំចំនួន៩នាក់ស្រី៥នាក់,ខេត្តសៀមរាប៦នាក់ ស្រី៣នាក់,ខេត្តបាត់ដំបង៣នាក់ស្រី១នាក់,ខេត្តពោធិ៍សាត់ចំនួន២នាក់ស្រី១នាក់,ខេត្តឧត្តរមានជ័យ២នាក់ស្រី១នាក់។
លោកមេបញ្ជាការការពារវរព្រំដែនគោកលេខ៨០៧ ឡុង សំណាង បានមានប្រសាសន៍តាមទូរស័ព្ទនៅព្រឹកថ្ងៃទី២៤ខែឧសភាឆ្នាំដដែលនេះថាៈចំពោះបងប្អូនពលរដ្ឋទាំងអស់នោះលោកបានធ្វើការណែនាំអប់រំមិនឲ្យពួកគាត់ឆ្លងដែនខុសច្បាប់នោះទេព្រោះជំងឺផ្ដាយសាថ្មី(covid-19)នៅមិនទាន់ស្ងប់ស្ងាត់នោះទេគឺនៅតែបន្តការរាតត្បាតទៀត។
ដូច្នេះសូមបងប្អូនកុំទាន់ធ្វើអ្វីមួយតាមការញុះញង់របស់មេខ្យល់ឬមួយការអូសទាញពីខាងភាគីថៃនោះឡើយ។
លោកបញ្ជាក់ថាលោកបានទំនាក់ទំងជាមួយសមត្ថកិច្ចថៃតាមបន្ទាត់ព្រំដែនថៃដោយយើងមិនចង់ឲ្យបងប្អូនធ្វើចំណាកស្រុកនោះទេខ្លាចមានបញ្ហាជំងឺឆ្លងដល់បងប្អូន។
ក្រោយពីធ្វើការអប់រំរួចសូមឲ្យពួកគាត់ត្រលប់ទៅស្រុកកំណើតវិញហើយរង់ចាំមានកិច្ចព្រមព្រៀងរវាងអាជ្ញាធរទាំងសងខាងយើងនិងវាយប៉ាស្ព័រចូលទៅព្រោះពួកគាត់មានលិខិតឆ្លងដែនត្រឹមត្រូវប៉ុន្តែខាងភាគីថៃមិនឲ្យចូលពួកគាត់ក៏សម្រេចឆ្លងដែនខុសច្បាប់តាមរយៈការឃោសនារបស់មេខ្យល់។
បន្ទាប់ពីការអប់រំរួចលោកបានប្រគល់ជូនរដ្ឋបាលស្រុកចាត់ការតាមនិីតិវិធី៕


