បន្ទាយមានជ័យ: កម្លាំងចម្រុះបង្រ្កាបរថយន្ត២គ្រឿងបន្លំធ្វើជារថយន្តដឹកដំឡូងមីឆ្លងកាត់ស្រុកអន្លង់វែងរថយន្តធុនធំចំនួន២គ្រឿង ដែលដឹកឈើប្រភេទលេខ២ត្រូវបានសមត្ថកិច្ចធ្វើការបង្ក្រាបកាលពីថ្ងៃទី២២ខែឧសភាឆ្នាំ២០២០ស្ថិតនៅទីតាំងផ្សេងពីគ្នាក្នុងស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ។
សមត្ថកិច្ចបានអោយដឹងថាករណីទី១នៅវេលាម៉ោង៣ និង៤០នាទីជិតភ្លឺថ្ងៃទី២២ខែឧសភាឆ្នាំ២០២០កម្លាំងមូលដ្ខានកងរាអាវុអហត្ថស្រុកអន្លង់វែងដឹកនាំដោយលោកអនុសេនីយ៍ឯក ហើន សំបោន មេការរងស្រុកអន្លង់វែងចុះឃាត់រថយន្តចំនួន១គ្រឿងម៉ាក(ហុីយ៉ាន់ដៃ)ក្បាលសរទ្រុងខៀវពាក់ស្លាកលេខព្រៃវែង ៣A.០៧៧៥ ដឹកឈើប្រភេទលេខ២ស្ថិតនៅចំណុចភូមិអូរគគីកណ្តាលឃុំលំទងស្រុកអន្លង់វែងខេត្តឧត្តរមានជ័យអ្នកបើកបរបានរត់គេចខ្លួនបាត់។
ហើយសមត្ថកិច្ចបានរកឃើញឈើប្រភេទលេខ២ដែលមានខ្នាតដូចខាងក្រោមឈើប្រភេទ ០,០៥×០,១៥×៨×៩ដុំ=០,៥៤០ម៉ែត្រគូប ២០,០៥× ០,១៥ ×៧×៥៣ដុំ=២,៧៨២ម៉ែត្រគូប ០,០៥× ០,១៥×៦× ១៥១ដុំ=៦,៧៩៥ម៉ែត្រគីប សរុបចំនួន ១០,១១៧ម៉ែត្រគូប។
ករណីទី២នៅវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃដដែលកំលាំអាវុធហត្ថស្រុកអន្លង់វែងដឹកនាំដោយលោកវរសេនីយ៍ទោ ងួន ទ្ធីរិទ្ធ មេបញ្ជាការអាវុធហត្ថស្រុកអន្លង់វែងសហការជាមួយលោកវរសេនីយ៍ត្រី លន់ ពៅ ប្រធានស្នាក់ការប៉ូលីសចារកម្មប្រចាំខេត្តឧត្តរមានជ័យដឹកនាំបញ្ជារួមដោយលោក ប៉េង ម៉េងគ័ង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តឧត្តរមានជ័យចុះឃាត់រថយន្តម៉ាកក្រេនតូធុនធំពាក់ស្លាកលេខកំពង់ចាម៣A: ៧២៥០ដឹកឈើប្រភេទលេខ២មានខ្នាត០,៥×០,១៥×៦×២៤ដុំ =១,០៨០ម៉ែត្រគូប០,៥×០,១៥×៧×៣៣ដុំ= ១,៧៣២៥ម៉ែត្រគូបនិងខ្នាត០,០២×០,២៥×៤× ៣៥សន្លឹក=០,៧២០០ម៉ែត្រគូបសរុបចំនួន៤,៦៤៩៥ម៉ែត្រគូបព្រមទាំងធ្វើការឃាត់អ្នកបើកបរនិងអ្នករួមដំណើចំនួន៣នាក់ទៀតរួមមាន៖
១/ឈ្មោះ អួង ប៉ូណាំ ភេទប្រុសអាយុ២៣ឆ្នាំជាម្ចាស់រថយន្តមានទីលំនៅសង្កាត់បឹងប្រលិតខ័ណ្ឌ៧មករារាជធីនីភ្នំពេញ ២/ឈ្មោះ លឹម គឹមលី ភេទប្រុសអាយុ២៧ឆ្នាំមុរបរអ្នកបើកបររថយន្តមានទីលំនៅភូមិពោនឃុំបឹងរាវស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ។
៣/ឈ្មោះ ម៉េង ម៉ៅ ភេទប្រុស អាយុ២៧ឆ្នាំមុខរបរកម្មករ មានទីលំនៅភូមិពោនឃុំបឹងរាវស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ។
ហើយបច្ចុប្បន្នវត្ថុតាងរថយន្តទាំង២គ្រឿងនិងឈើចំនួន១៤,៧៦៦៥ម៉ែត្រគូបព្រមទាំងជនសង្ស័យខាងលើអាវុធហត្ថស្រុកបានប្រគល់ជូនទៅនាយសង្កាត់ព្រៃឈើរដ្ឋបាលព្រៃឈើស្រុកអន្លង់វែងចាត់ការតាមនិតិវិធី។





