កម្លាំងអាវុធហត្ថខេត្តសៀមរាបចុះបង្ក្រាបរថយន្តដឹកប្រេងបន្លំភ្នែកលួចបង្កប់ដឹកឈើនៅខាងក្នុងមួយគ្រឿងរកឃេីញជាច្រេីនម៉ែត្រ

កម្លាំងអាវុធហត្ថខេត្តសៀមរាបចុះបង្ក្រាបរថយន្តដឹកប្រេងបន្លំភ្នែកលួចបង្កប់ដឹកឈើនៅខាងក្នុងមួយគ្រឿងរកឃេីញជាច្រេីនម៉ែត្រ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

សៀមរាប:​ រថយន្តធុនធំដឹកប្រេងសណ្តោងស៊ីតែនមួយគ្រឿងត្រូវបានកម្លាំងអាវុធហត្ថខេត្តសៀមរាបបង្ក្រាបខណះ​មានការលួចដឹកបង្កប់ឈេីហេតុការណ៍បានធ្វើនៅ​វេលា​ម៉ោង១៦និង៣០នាទីថ្ងៃទី២២ខែឧសភាឆ្នាំ២០២០ស្ថិតនៅចំ​ណុចភូមិធ្លកអណ្តូងសង្កាត់ស្លក្រាមក្រុងសៀមរាបខេត្តសៀមរាប។

ការបង្ក្រាបនេះដឹកនាំដោយលោកវរសេនីយ៍ឯក សេង វុទ្ធី មេមេបញ្ជាការរងអាវុធហត្ថខេត្តសៀមរាប។

Sponsor

សមត្ថកិច្ចបានឲ្យដឹងថារថយន្តដឹកឈើនេះម៉ាក FUSO សណ្តោងស៊ីតែនស្លាកលេខភ្នំពេញ3C-2859 ពណ៌ ស ឆ្នូតក្រហមខៀវបើតាមប្រភពបានឲ្យដឹងថារថយន្តដឹកឈើ​នេះចេញពីខេត្តបន្ទាយមានជ័យចូលមកខេត្តសៀមរាប។

ដោយឡែកអ្នកបេីកបរគេចខ្លួនបាត់ក្រោយពីធ្វើការត្រួតពិនិត្យឃើញឃើញប្រភេទឈើដុំមួយចំនួន។

បច្ចុប្បន្នរថយន្តនិងឈេីខាងលើបានប្រគល់អោយរដ្ឋបាល ព្រៃឈើបន្ទាយស្រីរក្សាទុកដេីម្បីរងចាំការត្រួតពិនិត្យ។