អគ្គីភ័យ​ឆេះក្លឹបកំសាន្ត(EDM)អស់ស្ទេីរទាំងស្រុងសំណាងមិនមានអ្នករងរបួសអស់ទឹកប្រាក់រាប់មុឺនដុល្លា

អគ្គីភ័យ​ឆេះក្លឹបកំសាន្ត(EDM)អស់ស្ទេីរទាំងស្រុងសំណាងមិនមានអ្នករងរបួសអស់ទឹកប្រាក់រាប់មុឺនដុល្លា

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញ​:​ ថ្ងៃទី២៤ខែឧសភាឆ្នាំ២០២០​វេលាម៉ោង​១៦និង១២​ នាទីរសៀល​មានករណីអគ្គិភ័យឆាបឆេះក្លឹប​កំសាន្ត​មួយកន្លែងឈ្មោះអុីឌីអឹម​ (EDM) ដែល​ស្ថិតនៅតាមបណ្តោយផ្លូវរដ្ឋសភា​ខាងក្រោយស្ថានទូតរុស្សី​ត្រង់ចំណុចភូមិទី១៤​ សង្កាត់​ទន្លេបាសាក់​ខណ្ឌចំការមន​រាជធានីភ្នំពេញ​ ។ 

សមត្ថកិច្ច​បានអោយដឹងថាម្ចាស់អាជីវកម្មEDM​ មានឈ្មោះ​ ម៉ៅសេងថៃ​ ភេទ​ប្រុស(មានលិខិតអនុញ្ញាតប្រកបអាជីវកម្ម)​ ។

Sponsor

ក្នុងករណីនេះរងការខូចខាតផ្នែកខាងក្នុងក្លឹបទាំងស្រុងមិនបណ្តាលឲគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេ​ជំនាញកំពុង​ធ្វើ​ការស្រាវជ្រាវ​ ។ 

សមត្ថកិច្ច​បានបន្តទៀតថាប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យសរុបចំនួន៣៥​គ្រឿងប្រើប្រាស់ទឹកអស់ចំនួន​៧០​ឡានក្នុង​នោះរថយន្តពន្លត់អគ្គិភ័យមកពីអង្គភាពរថយន្តពន្លត់អគ្គីភ័យក្រសួងមហាផ្ទៃចំនួន​០៣គ្រឿងប្រើទឹកអស់​០៦​ឡាន​ ។

រថយន្តពន្លត់អគ្គិភ័យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន១៨​គ្រឿង​ប្រើទឹកអស់​៣៦ឡាន​រថយន្តក្រុមហ៊ុន​ OCIC កោះពេជ្រចំនួន​១៣​គ្រឿង​ប្រើទឹកអស់ចំនួន​២៦​ ឡាន​រថយន្តពន្លត់អគ្គិភ័យក្រុមហ៊ុនសា្របៀរកម្ពុជាចំនួន​០១គ្រឿងប្រើទឹកអស់ចំនួន​០២ឡាន​ ។

កិច្ចប្រតិបត្តការជួយអន្តរាគមន៏សង្រោះនិងពន្លត់អគ្គិភ័យនៅក្លឹប​ EDM បានបញ្ចប់​ដោយរលត់ទាំងស្រុងនៅវេលាម៉ោង១៨និង២០​នាទីថ្ងៃខែឆ្នាំដដែល​ ។