កម្លាំងអាវុធហត្ថឃាត់ក្រមរថយន្តដែលលួចដឹកទំនិញប្រភេទគ្រឿងក្នុងជ្រូកខុសច្បាប់និងខូចគុណភាពចំនួន១៦កេះស្នោរ ស្មើនឹងទម្ងន់៨៤០គីឡូក្រាមនិងអកបេីកបរ២នាក់

កម្លាំងអាវុធហត្ថឃាត់ក្រមរថយន្តដែលលួចដឹកទំនិញប្រភេទគ្រឿងក្នុងជ្រូកខុសច្បាប់និងខូចគុណភាពចំនួន១៦កេះស្នោរ ស្មើនឹងទម្ងន់៨៤០គីឡូក្រាមនិងអកបេីកបរ២នាក់

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ប៉ោយប៉ែត​: ក្រុមឈ្មួញលួចបង្កប់គ្រឿងក្នុងជ្រូកជិត១តោន​ដែលលួចដឹកតាមរថយន្តយកទៅចែកចាយតាមបណ្តាខេត្តនានានេះជាសកម្មភាពចុះបង្រ្កាបពីកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថនេះធ្វើឡើងនៅព្រឹកថ្ងៃអាទិត្យទី២៤ខែឧសភា ឆ្នាំ២០២០ត្រូវបានដុតកម្ទេចចោលនៅរសៀលម៉ោង៥ក្នុងថ្ងៃខែឆ្នាំដដែលនេះផងដែរ។

បើតាមការឲ្យដឹងពីកងកម្លាំងមូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែតដែលដឹកនាំដោយលោកអនុសេនីយ៍ឯក សរ សុភ័ក្ត្រា មេញ្ជាការស្ដីទីអាវុធហត្ថក្រុងបានសហការណ៍ជាមួយការិ​យាល័យសេដ្ឋកិច្ចនិងអភិវឌ្ឍន៍សហគមន៍ការិយាល័យផលិតកម្មនិងបសុព្យាបាល(ពេទ្យសត្វ)ក្រុងប៉ោយប៉ែតចុះបង្រ្កាបករណីដឹកជញ្ជូនទំនិញខុសច្បាប់មានដូចជាត្រចៀកជ្រូក,ថ្លើមជ្រូក,ពោះវៀន,ក្រពះ និង ខួរ ត្រូវបានសមត្ថិច្ចដឹកនៅចំណុចភូមិនិងសង្កាត់ផ្សារកណ្ដាលក្រុង​ប៉ោយប៉ែត។

Sponsor

លោកអនុសេនីយ៍ឯក សរ សុភ័ក្ត្រា មេបញ្ជាការស្ដីទីអាវុធហត្ថក្រុងបានឱ្យដឹងថា៖ការចុះធ្វើប្រតិបត្តិការករណីខាងលេី​នេះឃាត់ខ្លួនបានអ្នកបើកបររថយន្តចំនួន០២នាក់និងរថយន្តចំនួន០២គ្រឿង និងទំនិញខុសច្បាប់សរុបចំនួន១៦កេះស្នោរ ស្មើនឹងទម្ងន់៨៤០គីឡូក្រាម។

លោកបានបន្តទៀតថាក្នុងការឃាត់រថយន្តនោះមាន ១.រថយន្តម៉ាកតូយូតាស៊ីណា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AL 2355 បើកបរដោយឈ្មោះ រិទ្ធី យ៉ា ភេទប្រុសអាយុ២៩ឆ្នាំ រស់នៅភូមិអូរឬស្សីទី១សង្កាត់អូរឬស្សីខណ្ឌ៧មករា រាជធានីភ្នំពេញ។

និងទី២.រថយន្តម៉ាក ហាយឡេនដឺពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2A.2728 បើកបរដោយឈ្មោះ វង្ស សុខម៉ានីន ហៅ ដារ៉ាភេទប្រុសអាយុ៣៣ឆ្នាំរស់នៅភូមិសំរោងឃុំឬស្សីក្រោកស្រុកមង្គលបូរី ខេត្ត ប/ជ ។

លោកបានបញ្ជាក់បន្ថែមទៀតថា៖បច្ចុប្បន្នវត្ថុតាងនិងអ្នកបើកបររថយន្តទាំង០២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចប្រគល់ឱ្យមន្ត្រីជំនាញចាត់ការតាមនីតិវិធីហើយ។

លោកហ៊ុយ ទូច ប្រធានបសុព្យាបាលពេទ្យសត្វខេត្តបានឲ្យដឹងថា៖ គ្រឿងក្នុងជ្រូកដែលបានឃាត់ជិត១តោននោះត្រូវបានដុតកម្ទេចចោលហើយនៅល្ងាចថ្ងៃដដែលនេះ ។

ចំពោះម្ចាស់រថយន្តទាំងពីរគ្រឿងដែលមានឈ្មោះខាងលើនេះគឺពួកគាត់ជាជនរងគ្រោះហើយពួកគាត់ជាអ្នករត់តាក់ស៊ីតែប៉ណ្ណោះដោយពួកឈ្មួញបានកុហកពួកគាត់ថាកេះនេះគឺជាបង្គាគ្រឿងសមុទ្រតែប៉ណ្ណោះ។

លោកបានបញ្ជាក់បន្ថែមថាក្រោយពីការស៊ើបសួរពីមន្ត្រីជំនាញបសុព្យាបាលទៅលើម្ចាស់រថយន្តទាំងពីរគឺឃើញថា ពួកគាត់ជាជនរងគ្រោះពិតមែនទើបមន្ត្រីជំនាញធ្វើកិច្ចសន្យា បញ្ឈប់ឲ្យពួកគាត់ធ្វើការទទួលដឹកបន្តទៀតជៀសវាងមានហានីភ័យផ្សេងៗកើតឡើងសម្រាប់ពួកគាត់ហើយនិងអាចងាយនឹងរងគ្រោះនិងខាតពេលវេលាសម្រាប់ប្រកបមុខរបររត់តាក់ស៊ីរបស់ពួកគាត់ថែមទៀតផង៕