បាត់ដំបង:កម្លាំងនគរបាលឃាត់ខ្លួនជនសងស័យ២នាក់ពាក់ពន្ធនិងការក្សាទុកនៅសាធាតុញៀនចំនួន១១ថង់តូចកាលពីថ្ងៃទី២៥ខែឧសភាឆ្នាំ២០២០វេលាម៉ោង១៥និង០០នាទី
ដោយមានការអនុវត្តតាមមតិណែនាំរបស់ឯកឧត្តមឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនិងតាមមតិណែនាំជំនាញរបស់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រ ឆាំងគ្រឿងលោកវរសេនីយ៍ឯក ផង់ សុ ភាព អ ធិការនគរបាលស្រុកថ្មគោលដឹកនាំកម្លាំងផ្នែកជំនាញរួមជាមួយកម្លាំងនគរបាលអន្តរាគមន៍និងកម្លាំងប៉ុស្តិនគរបាលរដ្ឋបាលចុះប្រតិបត្តិការបង្រ្កាបមុខសញ្ញារក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន០១ករណីក្នុងបទល្មើសជាក់ស្តែងក្នុងនោះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់គឺៈ
១-ឈ្មោះហ៊ួ ហ៊ុយភេទប្រុសអាយុ២០ឆ្នាំភូមិគោកត្រប់ ឃុំតាមុឺន ស្រុកថ្មគោលខេត្តបាត់ដំបង
២-ឈ្មោះហ៊ួ ហៃភេទប្រុសអាយុ១៧ឆ្នាំនៅភូមិគោកត្រប ឃុំតាម៉ឺន ស្រុកថ្មគោលខេត្តបាត់ដំបង
-វត្ថុតាងចាប់យកបានរួមមាន៖
១-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិក ចំនួន១១ថង់តូច សង្ស័យមានសារធាតុញៀន
២-ទូរស័ព្ទដៃចំនួន០១គ្រឿង
ក្រោយពេលសាកសួរស្រាវជ្រាវបច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងនគរបាលស្រុកបានបញ្ជូនមកកាន់ការិយាល័យជំនាញដេីម្បីចាត់ការតាមច្បាប់៕

