សង្ស័យ​បេីកបរទាំងងងុយដេកហេីយរថយន្ដ​ដឹកសុីទែប្រេងរបស់ក្រុមហ៊ុន​(SAVI​MEX​)បេីកបរបំពានផ្លូវរ៉េចង្កូតទៅបុកស្ពាននៅផ្លូវជាតិ​លេខ​៤១​ស្រុកគងពិសី​សំណាងមិនបង្ករដល់ជីវិត

សង្ស័យ​បេីកបរទាំងងងុយដេកហេីយរថយន្ដ​ដឹកសុីទែប្រេងរបស់ក្រុមហ៊ុន​(SAVI​MEX​)បេីកបរបំពានផ្លូវរ៉េចង្កូតទៅបុកស្ពាននៅផ្លូវជាតិ​លេខ​៤១​ស្រុកគងពិសី​សំណាងមិនបង្ករដល់ជីវិត

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

កំពង់​ស្ពឺ​:​ គ្រោះថ្នាក់ចរាចរណ៍​រថយន្ត​ដឹក​ប្រេងរបស់ក្រុមហ៊ុន​(សាវីមិច)សង្ស័យ​តែតៃកុងងងុយដេកហេីយបេីកទៅបុករបាំងដែកចែកទ្រូងផ្លូវបណ្តាលអោយរងកាខូចខាតហេតុការនេះកេីតឡេីងនាថ្ងៃទី២៦ខែឧសភា​ឆ្នាំ​២០​២០​វេ​លាម៉ោង​៤​ទាបភ្លឺ​នៅលេីកំណាត់ផ្លូវជា​តិ​លេខ៤១​ចន្លោះគីឡូម៉ែតលេខ​ ១៨និង១៩​ត្រ​ង់ចំណុចភូមិត្រាវ​ឃុំទឹកល្អក់​ស្រុកគងពិ​សី​មានរថយន្ដ​ម៉ាកហុីណូ​ពណ៍ស​ពាក់​ស្លាក​លេខ​3B-8​9​45​ សណ្តោងសុឺមុី​រម៉ក​មួយគ្រឿង​ពាក់​ស្លាកលេខ​ភ្នំពេញ​ 4A-3976​ដឹកសឺទែ​ប្រេងសាំង​ក្រុម​ហ៊ុន​(SAVIMEX)បេីបរ​ដោយ​តៃកុងរថយន្ត​មិនស្គាល់អត្តសញ្ញាណ​រត់គេច​បេីកពីទិសត្បូង​ឆ្ពោះ​ទៅទិសជេីង​លុះមកដល់ចំណុចកេីតហេតុខាងលេី​បាន​បុកក្បាលស្ពានអូត្រាវ​។

ក្រោយហេតុការណ៍ដ៏គ្រោះថ្នាក់អ្នកបេីកបរ​បានដាក់មេប្រួច​ ដោយមិនរង់ចាំការនិយា​យ​គ្នា​នោះទេ​ប៉ុន្ដែ​ចៃដន្យ​សំណាងល្អ​មិនប​ង្កអោយ​មានគ្រោះថ្នាក់ដល់អាយុជីវិតមនុ​ស្សនិងអ្នកដទៃពិសេសអ្នកបេីកបរ​។

Sponsor

តាមការបញ្ជាក់ពីសមត្ថកិច្ចនគរបាលចរាចរ​ណ៍ស្រុកគងពិសី​ ថារថយន្ដបង្កគ្រោះថ្នាក់​ខាងលេី​ប្រហែល​មកពីអ្នកបេីកបរ​ ងងុយ​ដេ​ក​ទេីបបណ្ដាលអោយបាត់ម្ចាស់ការនិងមិនអាចគ្រប់គ្រងស្ថានការណ៍បានទេីបបណ្ដា​លអោយរេចង្កូតបុកឡេីងស្ពាន។ ​

បច្ចុប្បន្ន​រថយន្ត​បង្កគ្រោះថ្នាក់ខាងលេីត្រូវ​តំ​ណា​ងក្រុមហ៊ុន​សហការជាមួយសមត្ថកិច្ច​ស្ទួចមករក្សាទុកនៅអធិការដ្ឋាននគរបាល​ស្រុក​គងពិសី​ជាបណ្ដោះអាសន្ន​និងរកដំ​ណោះស្រាយសំណងជួសជុលសងការខូច​ខាតតាមនីតិវិធី​ ៕