លេីកនេះឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិបានដាក់បទបញ្

លេីកនេះឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិបានដាក់បទបញ្

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិតនេតសាវឿនអគ្គស្នងការនគរបាលជាតិបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់ស្នងការរាជធានី-ខេត្តទាំងអស់នៅព្រឹកថ្ងៃទី២៦ខែឧសភាឆ្នាំ២០២០នៅអគ្គស្នងការដ្ឋាននគរបាលជាតិត្រូវដកបារ៉ាស់ត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកគ្រប់គោលដៅលើដងផ្លូវជាបន្ទាន់និងមិនអនុញ្ញាតឱ្យហៅយានយន្តរបស់ប្រជាពលរដ្ឋកំពុងធ្វើចរាចរណ៍នៅលើដងផ្លូវសួរនាំនោះទេបើសិនយានយន្តទាំងនោះមិនល្មើសច្បាប់។

ក្នុងឱកាសនោះនាយឧត្តមសេនីយ៍សន្តិបណ្ឌិតនេតសាវឿនបានបញ្ជាក់ថា«ប្រសិនបើមានស្នងការនគរបាលរូបណា​ប្រព្រឹត្តទង្វើបែបនេះទៀតត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដោយខ្លួនឯង»។

Sponsor

បទបញ្ជារបស់អគ្គស្នងការនគរបាលជាតិរូបនេះបានធ្វើឡើងបន្ទាប់ពីមានប្រជាពលរដ្ឋនិងអ្នកធ្វើដំណើរខ្លះមានការថ្នាំងថ្នាក់ចំពោះនគរបាលចរាចរណ៍មួយចំនួននៅតាមដងផ្លូវបានដាក់បារ៉ាស់នៅតាមផ្លូវនិងបានឃាត់រថយន្តរបស់ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវខណៈរថយន្តទាំងនោះមិនមានបទល្មើសចរាចរណ៍។

សូមបញ្ជាក់ថាការរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកតាមស្មារតីអនុក្រឹត្យថ្មីគឺផ្តើមអនុវត្តពីថ្ងៃទី១ខែឧសភាឆ្នាំ២០២០ដើម្បីតម្រង់ទិសឲ្យអ្នកប្រើប្រាស់ផ្លូវគោរពច្បាប់និងរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់​ចរាចរណ៍ដែលបណ្តាលឲ្យមនុស្សរងរបួសបាត់បង់ជីវិតខូចខាតទ្រព្យសម្បត្តិសាធារណៈបាត់កម្លាំងពលកម្មនិងប៉ះពាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិជាក់ស្តែងឆ្នាំ២០១៩កន្លងទៅគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យមនុស្សជិត២០០០នាក់បានស្លាប់និងរាប់ពាន់នាក់បានរងរបួសធ្ងន់-ស្រាល។

ដោយឡែករយៈពេល២៥ថ្ងៃនៃការរឹតបន្ដឹងការអនុវត្តច្បាប់ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកឃាត់ពិន័យយានយន្ត៣៦,៧៩៩គ្រឿងក្នុងនោះម៉ូតូ២៦,៧៨២គ្រឿងនិងរថយន្តគ្រប់ប្រភេទ១០,០១៧គ្រឿង។ 

នេះបើតាមការបញ្ជាក់របស់ឧត្តមសេនីយ៍ឯកឆាយគឹមខឿនអគ្គស្នងការរងនិងជាអ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរ​បាលជាតិ។

ឯកឧត្តមឧត្តមសេនីយ៍ឯកបន្ថែមថាសម្រាប់ថ្ងៃទី២៥ខែឧសភាឆ្នាំ២០២០នេះមានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន៩លើកស្លាប់៦នាក់របួស១០នាក់(របួសធ្ងន់៧នាក់) និងមានយានយន្ត១,០១២គ្រឿងត្រូវបានត្រួតពិនិត្យគ្រឿងទៀតបើកពីកើតទៅលិចបញ្ច្រាស់គ្នាស្របពេលនោះស្រាប់តែរថយន្តកុងទីន័របានរ៉េចង្កូតទៅបុកនិងផាកពិន័យក្នុងនោះម៉ូតូចំនួន៧៣៨គ្រឿងនិងរថយន្តមានចំនួន២៧៤គ្រឿង៕