កំពង់ស្ពឺ: បុរសពីរនាក់ស្លាប់កាលពីថ្ងៃច័ន្ទ២៥ខែឧសភាឆ្នាំ២០២០នៅម៉ោង៦ល្ងាចនៅក្នុងភូមិមួយនៃឃុំត្រពាំងជោស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺមានដំណេីររឿងនិងមាន
១)ឈ្មោះ យុង ង៉ែត ភេទប្រុសអាយុ៤២ឆ្នាំរស់នៅភូមិស្រែកិនឃុំត្រពាំងជោស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ ។
២)ឈ្មោះ ហុង សារ៉ាត ហៅ ប៉ែ អាយុ៣៥ឆ្នាំមានទីលំនៅភូមិស្រែតាជ័យឃុំ អភិវឌ្ឍន៍ស្រុកទឹកផុសខេត្តកំពង់ឆ្នាំងបច្ចុប្បន្នមកស្នាក់នៅធ្វេីការភូមិស្រែកិនឃុំត្រពាំងជោរស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ ។
ក្នុងហេតុការណ៍ខាងលេីមានមនុស្ស៥នាក់បានហូបត្រីកំពតជាមួយគ្នាប៉ុន្ដែអកុសល២នាក់បានពុលជួយសង្រ្គោះមិនបានស្លាប់តែម្ដងចំណែក៣នាក់ត្រូវបានជួយសង្រ្គោះទាន់ពេលវេលាជនរងគ្រោះបានរៀបរាប់ឲ្យដឹងថាដំបូងឡេីយពួកគាត់បាននាំគ្នាយកត្រីដែលអូសបានយកមកធ្វេីម្ហូបដូចសព្វមួយដងមិនដឹងថាត្រីកំពតមានឥទ្ធិពលមហិទ្ធិឫទ្ធិខ្លាំងក្លាអស្ចារ្យអាចប្រហារជីវិតមនុស្សបាននោះទេគ្រាន់តែអាចម៍ត្រីកំពត ដែលធ្វើបោះចោលទៅលេីដីត្រូវសត្វមានលឆ្កែសុីក៏ត្រូវពុលស្លាប់ដែរ(មាន់ ៧ក្បាល,ឆ្កែ ១ក្បាល) ។
សមត្ថកិច្ចបានអោយដឹងថាជនរងគ្រោះដែលបានសង្រ្គោះទាន់ពេលវេលាទី
១.ឈ្មោះម៉ៅ សេង ហៅយាយឡចភេទស្រីអាយុ៥០ឆ្នាំរស់នៅភូមិស្រែកិនឃុំត្រពាំងជោស្រុកឱរ៉ាល់
២.ឈ្មោះ វណ្ណ ស្រីពេជ្រ ភេទស្រីអាយុ៣៥ឆ្នាំរស់នៅភូមិស្រែកិនឃុំត្រពាំងជោស្រុកឱរ៉ាល់
៣.ឈ្មោះ វណ្ណ សម្ផស្ស ភេទប្រុសអាយុ១៧ឆ្នាំរស់នៅភូមិស្រែកិនឃុំត្រពាំងជោស្រុកឱរ៉ាល់ ។
សមត្ថកិច្ចបានធ្វេីការសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ទូទាំងប្រទេសសូមមេត្ដាប្រុងប្រយ័ត្នបំផុតចំពោះអាហារប្រចាំថៃ្ងពិសេសករណីត្រីកំពតនេះគឺមានមនុស្សពុលស្លាប់មិនតិចនាក់ទេកន្លងមកអ្នកខ្លះបានរស់រានមានជីវិតដោយសារតែការជួយសង្រ្គោះបានទាន់ពេលតែប៉ុណ្ណោះ ។


