ក្នុងរយះពេលប្រហែល២ឆ្នាំដំណាំស្វាយចន្ទីមានទីផ្សារ​ល្អដែលធ្វើឲ្យកសិករទទួលបានផលចំណេញច្រើន

ក្នុងរយះពេលប្រហែល២ឆ្នាំដំណាំស្វាយចន្ទីមានទីផ្សារ​ល្អដែលធ្វើឲ្យកសិករទទួលបានផលចំណេញច្រើន

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ព្រះវិហារ:​ មន្ទីរកសិកម្មខេត្តព្រះវិហារដំណាំស្វាយចន្ទីក្នុងឆ្នាំនេះមានទីផ្សារល្អដែលធ្វើឲ្យកសិករទទួលបានផលចំ​ណេញច្រើនហើយក៏អំពាវនាវឲ្យប្រជាកសិករពង្រីកផ្ទៃដីដាំដុះដំណាំស្វាយចន្ទីនេះឲ្យបានច្រើនដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សាក្នុងស្រុកនិងក្រៅប្រទេស។

លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេ​សាទ​ខេត្តព្រះវិហារមានប្រសាសន៍ថារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដំណាំចន្ទីមានតម្លៃនិងទីផ្សារល្អបើយើងធៀប​ទៅនឹង៣ឫ៤ឆ្នាំមុន។

Sponsor

លោកប្រធានមន្ទីរបានបញ្ជាក់ថាដោយសារតែតម្លៃទីផ្សារ​ល្អបានធ្វើឲ្យបងប្អូនប្រជាកសិករដាំដំណាំប្រភេទនេះមាន​ការសប្បាយចិត្តហើយធ្វើឲ្យជីវភាពរបស់ពួកគាត់កាន់តែ​ប្រសើរជាងមុន។

លោកបញ្ជាក់ថាមន្ទីរក៏បានណែនាំឲ្យប្រជាកសិករដែលដាំដំណាំស្វាយចន្ទីនេះគួរពង្រីកផ្ទៃដីដាំដុះឲ្យបានច្រើនដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សាយហើយមន្ទីរក៏បានជួយផ្តល់បច្ចេកទេសក្នុងការដំាដុះដំណាំប្រភេទនេះឲ្យទទួលបានទន្និផលខ្ពស់ហើយទទួលបានផលចំណេញច្រើនខណៈដែរដំណាំស្វាយចន្ទីមានលក្ខណៈងាយស្រួលក្នុងការដាំនិងការថែទាំដែលខុសប្លែកពីដំណាំផ្សេងៗដូចជាសណ្តែកបាយ សណ្តែកសៀងនិងដំឡូងមីដែលពុំសូវមានទីផ្សារហើយចំណាយដើមទុនច្រើនក្នុងការដាំដុះនិងការថែទាំ ។

(យើងឃើញថាល្អបងប្អូនសប្បាយចិត្តយើងជំរុញពូជថ្មីឲ្យមានទិន្នផលខ្ពស់ហើយលក្ខខ័ណ្ឌនៅខេត្តព្រះវិហារដំណាំ ស្វាយចាន់ទីគឺដំណាំល្អយើងជំរុញឲ្យវិស័យឯកជនមាន​ការចូលរួមយើងមានក្រុមហ៊ុនវេចខ្ជាប់ក្រុមហ៊ុនសាន់តនា ហើយកន្លងមកយើងបាននាំចេញទៅចិនវេចខ្ជប់ទៅតាមស្តង់ដារនាំចេញហើយដោះស្រាយបញ្ហាទីផ្សានៅទីនោះមួយចំនួនមួយចំនួនទៀតយើងនាំជាគ្រាប់ចន្ទីចេញផងដែរ)។

លោកបានបញ្ជាក់ថាបច្ចុប្បន្ននេះខេត្តព្រះវិហារមានផ្ទៃដីដាំដំណាំស្វាយចន្ទីប្រមាណជាង១ម៉ឺនហិកតាក្នុងនោះ៦០ភាគ​រយកំពុងប្រមូលផល។

សូមបញ្ជាក់ថាកាលពីឆ្នាំកន្លងទៅតម្លៃគ្រាប់ស្វាយចន្ទីគឺ​មានតម្លៃខ្ពស់គួរសមបើធៀបនឹងឆ្នាំកន្លងទៅដោយក្នុងឆ្នាំនេះក្រុមហ៊ុនបានបញ្ជាទិញគ្រាប់ស្វាយចន្ទីពីកសិករក្នុងតម្លៃចន្លោះពីជាង១.៦៥០ ដុល្លារទៅ២.០០០ ដុល្លារក្នុងមួយតោន។