បេីកម៉ូតូក្នុងល្បឿនលឿនមកបុកគូទរថយន្តពីក្រោយពេលឈប់ស្តុបពេញទំហឹងសមត្ថកុច្ចឃាត់យកទៅអធិការខណ្ខ​ដោះស្រាយបែជាជនបង្ករទៅទាញចង្កូតរថយន្តរ៉េពេញផ្លូវសំណាងមិនមានគ្រោះថ្នាក់

បេីកម៉ូតូក្នុងល្បឿនលឿនមកបុកគូទរថយន្តពីក្រោយពេលឈប់ស្តុបពេញទំហឹងសមត្ថកុច្ចឃាត់យកទៅអធិការខណ្ខ​ដោះស្រាយបែជាជនបង្ករទៅទាញចង្កូតរថយន្តរ៉េពេញផ្លូវសំណាងមិនមានគ្រោះថ្នាក់

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញ:​ បុរសម្នាក់សង្ស័យស្រវឹងស្រាជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿនជ្រុលទៅបុកគូទរថយន្តឈប់នៅស្តុបពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំកាលពីវេលាម៉ោង ១០ និង១០ នាទីយប់ថ្ងៃទី ២៦ ខែឧសភាឆ្នាំ ២០២០ នៅចំណុចស្តុបសេះមាស តាមបណ្តោយផ្លូវវ៉េងស្រេង កែងផ្លូវ៣០ម៉ែត្រ ក្នុងសង្កាត់ស្ទឹងមានជ័យទី ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ពេលនោះជំនាញចរាចរណ៍បានចុះធ្វេីការវាស់វែងយកម្ចាស់និងម៉ូតូទៅដោះស្រាយនៅអធិការដ្ឋាននគរបាលខណ្ឌ ខណៈមកដល់ពាក់កណ្តាលផ្លូវត្រូវជនបង្កចាប់ទាញដៃចង្កូតរថយន្តសមត្ថកិច្ចសំណាងមិនមានបង្កគ្រោះថ្នាក់ដល់អ្នកដទៃទៀត។

Sponsor

តាមប្រភពពីម្ចាស់រថយន្តបានប្រាប់ឲ្យដឹងថា៖ មុនកើតហេតុរូបគាត់បើករថយន្តមួយគ្រឿងម៉ាក lexus​rx300ពណ៌​ស​ពាក់ស្លាកលេខភ្នំពេញ2W-5890ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេងទិសដៅពីកើតទៅលិចខណៈមកដល់ចំណុចកើតហេតុខាងលើកែងនឹងផ្លូវ៣០ម៉ែត្របានឈប់នៅ​ភ្លើងស្តុបខណៈនោះក៏មានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក​ហុងដាស្កូបពីពណ៌សពាក់ស្លាកលេខភ្នំពេញ1BD-6794ធ្វើដំណើរមកពីក្រោយយ៉ាងលឿនជ្រុលទៅបុករថយន្តពីក្រោយផ្នែកខាងស្តាំពេញទំហឹងបណ្ដាលឲ្យកំពិតកាង​និងបែកស្តុបមួយចំហៀងចំណែកម៉ូតូរងការខូចខាតផ្នែកខាង​មុខយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាអស់រយៈពេលជាង២ម៉ោងនៅមិនត្រូវគ្នាទើបសមត្ថកិច្ចមូលដ្ឋានបានទំនាក់​ទំនងទៅសមត្ថកិច្ចជំនាញភ្លាមៗ ។

បន្ទាប់ពីសមត្ថកិច្ចជំនាញបានចុះមកដល់រួចបានយកបុរស​ដែលបើកម៉ូតូបង្កបានបញ្ជូនតាមរថយន្តនគរបាលខណ្ឌមានជ័យដើម្បីយកទៅទុកដោះស្រាយគ្នានៅពេលក្រោយ ខណៈបើកមកដល់ចំណុចមុខការ៉ាស់សាំង តូតាល់ តាមបណ្ដោយផ្លូវ២៧១ក្នុងសង្កាត់បឹងទំពុនទី១ ។

បុរសដែលបង្កបានរំខានសមត្ថកិច្ចនិងបានទាញចង្កូតរថយន្តរបស់សមត្ថកិច្ចរេពេញផ្លូវធ្វើឲ្យសមត្ថកិច្ចទ្រាំលែងបានបាន​ហៅកម្លាំងចុះមកអន្តរាគមន៍រួចចាប់វាយខ្នោះបញ្ជូនទៅអធិការដ្ឋានខណ្ឌមានជ័យចាត់ការបន្ត៕