គួរអោយសោកស្តាយផ្សារ​ដែក​ខ្វះកាប្រុងប្រយត្ន័បណ្តាលអោយផ្ទះ៤ខនងត្រូវអគ្គីភ័លេបត្របាក់អស់រាបដល់ដី

គួរអោយសោកស្តាយផ្សារ​ដែក​ខ្វះកាប្រុងប្រយត្ន័បណ្តាលអោយផ្ទះ៤ខនងត្រូវអគ្គីភ័លេបត្របាក់អស់រាបដល់ដី

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

បាត់ដំបង:​ អគ្គីភ័យ​បានលេបត្របាក់ផ្ទះប្រជាពលរដ្ឋអស់ចំនួន៤ខ្នងរៀបដល់ដីនៅថ្ងៃទី២៧ខែឧសភាឆ្នាំ២០២០​នៅវលាម៉ោង​១៦និង១០នាទីត្រង់ចំណុចក្រុមទី១០ភូមិកញ្ចាំងឃុំស៊ុងស្រុកសំឡូត។

សមត្ថកិច្ច​បានអោយដឹងថាករណីភ្លើងឆេះផ្ទះប្រជាពលរដ្ឋឈ្មោះជៀម សុខនី អាយុ៣០ឆ្នាំឆេះទាំងស្រុង(មូលហេតុ​ម្ចាស់ផ្ទះបានផ្សារដែកធ្លាក់កន្ទេចផ្សារចំដបសាំងឆាយឆេះ)ហើយបណ្តាលឲ្យឆេះ
រាលដាលចំនួន០៤ខ្នងផ្ទះមានឈ្មោះដូចខាងក្រោម៖
១/ឈ្មោះ សឿង ប្រុសអាយុ៣១ឆ្នាំ (ខូចទាំងស្រុក)។
២/ឈ្មោះ សៀប សុខថាវរី ភេទ ស្រី អាយុ៥០ ឆ្នាំ (ខូច60%)។
៣/ឈ្មោះ ទៀប រ៉េត ភេទស្រីអាយុ២៩ឆ្នាំ(ខូច30%)។
៤/ឈ្មោះ ប៊ុន ឆី ភេទ ប្រុសអាយុ៥៣ឆ្នាំ(ខូច20%)។

Sponsor

ករណីនេះសមត្ថកិច្ចបានប្រើឡានពន្លត់អគ្គិភ័យចំនួន២
គ្រឿងរបស់ស្រុកសំឡូតនិងស្រុករតន:មណ្ឌលដោយប្រើប្រាស់ឡានទឹកស្រុកសំឡូតប្រើបាស់ទឹកចំនួន០៦ឡាន កម្លាំងអន្តរាគមន៍ អធិដ្ឋាននគរបាលស្រុកសំឡូតចំនួន១​០នាក់ស្រុករតន:មណ្ឌលប្រើប្រាស់ទឹចំនួន០២ឡានកម្លាំង​អន្តាគមន៍នៃអធិការដ្ឋាននគរបាលស្រុករតនមណ្ឌលចំនួន​៧នាក់ព្រមទាំងមានការសហការចូលរួមកម្លាំងវរៈសេនាតូច​លេខ៨២៣,៣១០,កម្លាំងយោធា៥០២និងកម្លាំងកងរាជអាវុធហត្ថស្រុកសំឡូតនិងកម្លាំងសឹករងស្រុកសំឡូត។

ករណីខាងលើនេះបណ្តាលឲ្យរបួសមនុស្ស១នាក់និងឆេះម៉ូតូចំនួន១គ្រឿង។