ផ្ទុះគ្រាប់​យុទ្ធភ័ណ្ឌ​បណ្តាលអោយមនុស្ស​ពីរ​នាក់​រងរបួស​ធ្ងន់​ និង​ខូចខាត​អេស្កាវ៉ាទ័មួយគ្រឿង​

ផ្ទុះគ្រាប់​យុទ្ធភ័ណ្ឌ​បណ្តាលអោយមនុស្ស​ពីរ​នាក់​រងរបួស​ធ្ងន់​ និង​ខូចខាត​អេស្កាវ៉ាទ័មួយគ្រឿង​

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ប៉ៃលិន​:​ មានករណីផ្ទុះគ្រាប់យុទ្ធភ័ណ្ឌ​០១ករណី​នៅចំណុចផ្លូវចូលទៅរមណីយដ្ឋានចំការខ្នុរ​កាលពី​វេលាម៉ោង​១៦និង​៤០នាទី​រសៀល​ថ្ងៃទី២៧ខែឧសភាឆ្នាំ២០២០ស្ថិតក្នុងភូមិបរហ៊ុយត្បូងសង្កាត់បរយ៉ាខាក្រុងប៉ៃលិនខេត្តប៉ៃលិន​បណ្តាលអោយមានមនុស្សរងរបួសធ្ងន់ចំនួន០២នាក់ខូចខាតអេស្កាវ៉ាទ័រស្រាលចំនួន០១គ្រឿង ។

សមត្ថកិច្ច​បានអោយដឹងថាជនរងគ្រោះទី១/ឈ្មោះ ណារ៉ុន តេត្រា ភេទប្រុស អាយុ៣៤ឆ្នាំសញ្ជាតិខ្មែររស់នៅភូមិវាលទ្រាឃុំអូរតាគីស្រុកថ្មគោលខេត្តបាត់ដំបង (ជាអ្នកបើកអេស្ការវ៉ាទ័រ) ។
២/ឈ្មោះ វង់ សំណាង ភេទប្រុសអាយុ៣៤ឆ្នាំសញ្ជាតិខ្មែរ រស់នៅភូមិអូរតាពុកក្រោមសង្កាត់ទួលល្វាក្រុងប៉ៃលិនខេត្តប៉ៃលិន(ជាព្រូ) ។

ជនរងគ្រោះទាំងពីរនាក់ជាកម្មករបើកអេស្កាបានធ្វើការគាស់កាយដីនិងឈូសឆាយពង្រាបអោយម្ចាស់ចំការឈ្មោះ នុត សឿន រស់នៅភូមិអូរតាពុកលើសង្កាត់ប៉ៃលិនក្រុងប៉ៃលិន ខេត្តប៉ៃលិនលុះមកដល់ពេលវេលាកើតហេតុខាងលើក៏ស្រាប់តែផ្ទុះបណ្តាលអោយរបួសតែម្តង ។

ក្រោយពេលកើតហេតុលោកឧត្តមសេនីយ៍ស្នងការបានដឹក​នាំកម្លាំងចុះទៅពិនិត្យមើ់លទីតាំងកើតហេតុឃើញថាគ្រាប់ដែលផ្ទុះគឺមានចំនួន០១គ្រាប់និងឃើញមានគ្រាប់ដែល​នៅ​សេសសល់លើដីចំនួន០១គ្រាប់និងបំណែកគ្រាប់ចំនួន​០១​គ្រាប់មានផ្ទុករំសេវ ។

បច្ចុប្បន្នជនរងគ្រោះទាំងពីរនាក់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនចំណែកគ្រាប់​យុទ្ធភ័ណ្ឌ​ដែលនៅ​សល់​ត្រូវ​បាន​ប្រគល់​ជូន​មន្ត្រីស៊ីម៉ាក់​ទទួលយកទៅរក្សាទុក ។

Sponsor

យោងតាមការរាយការណ៍របស់មន្ត្រីស៊ីមាក់គ្រាប់​ដែល​នៅសេសសល់គឺប្រភេទគ្រាប់៧៥មីលីម៉ែត្រចំនួន​០១គ្រាប់ និងបំណែកគ្រាប់ DK៨២ ដែលមានផ្ទុករំសេវចំនួន​០១គ្រាប់ និងបានសន្និដ្ឋានថាគ្រាប់ដែលផ្ទុះនោះក៏ជាប្រភេទគ្រាប់៧៥​មីលីម៉ែត្រដែរ ។