ព្រោះ​តែ​ភ្លើង​ប្រចណ្ឌ​បណ្តាលអោយ​ស្រ្តី​ម្នាក់​ដែលជា​ប្រពន្ធ​របស់មន្ត្រីអាវុធហត្ថសៀមរាបសម្រេចចិត្តលេបថ្នាំបំពុលសត្វសម្លាប់ខ្លួនដោយសារខឹងប្តីមានលួចលាក់មានស្រី

ព្រោះ​តែ​ភ្លើង​ប្រចណ្ឌ​បណ្តាលអោយ​ស្រ្តី​ម្នាក់​ដែលជា​ប្រពន្ធ​របស់មន្ត្រីអាវុធហត្ថសៀមរាបសម្រេចចិត្តលេបថ្នាំបំពុលសត្វសម្លាប់ខ្លួនដោយសារខឹងប្តីមានលួចលាក់មានស្រី

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

សៀមរាប:​ប្រទះឃេីញស្ត្រីម្នាក់បានធ្វើអត្តឃាតលេបថ្នាំ​សម្លាប់​ខ្លួន​សង្ស័យ​មាន​វិបត្តិ​គ្រួសារហេតុការភ្ញាក់ផ្អេីល​នេះបានកើតឡើង​នៅវេលា​ម៉ោង៣និង៣០នាទីរសៀលថ្ងៃទី​២៧​ខែឧសភាឆ្នាំ២០២០ស្ថិតនៅបន្ទប់ក្នុងផ្ទះជនរងគ្រោះផ្ទាល់ក្នុងភូមិតាជេតឃុំសំរោងយាស្រុកពួកខេត្តសៀមរាប។ 

ប៉ូលីស​បានអោយដឹងថានារីរងគ្រោះឈ្មោះ​ ម៉ក់លីហ៊ាំងអាយុ២៥ឆ្នាំរស់នៅភូមិ-ឃុំកើតហេតុមុខរបរនៅផ្ទះមានប្តីឈ្មោះ​ ហូរហឿនអាយុ៣៣ឆ្នាំមុខរបរជាប៉េអ៊ឹមខេត្តសៀមរាប។

Sponsor

បុរសជាប្តីនារីរងគ្រោះបានរៀបរាប់ឲ្យដឹងថាមុនពេលកើត​ហេតុប្រពន្ធរបស់គេ(នារីរងគ្រោះ)បានទូរស័ព្ទទៅខ្លួនខណៈពេលមេឃរកភ្លៀងមានខ្យល់ផងដោយស្ដាប់មិនបានថាប្រពន្ធនិយាយអ្វីទេគ្រាន់ដឹងថាប្រពន្ធមានចិត្តខឹងនឹងរូបគេជាប្តីហើយពេលនោះរូបគេបានទូរស័ព្ទ​ទៅប្រាប់បងថ្លៃឲ្យទៅមើលប្រពន្ធផងលុះក្រោយមកបងថ្លៃបានទូរស័ព្ទប្រាប់ថាឃើញប្រពន្ធរបស់គេកំពុងដេកបែកពពុះមាត់(លេបថ្នាំរួច) ទើបបង្កការភ្ញាក់ផ្អើលឡើងនិងនាំគ្នាជួយដឹកបញ្ជូនប្រពន្ធរបស់គេទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកពួកនិងបន្តដល់ពេទ្យបង្អែកខេត្តសៀមរាបដោយស្ថានភាពធ្ងន់ធ្ងរពេកគ្រូពេទ្យមិនអាចជួយសង្គ្រោះបានទីបំផុតប្រពន្ធរបស់គេក៏បានស្លាប់ទៅហើយបានដឹកសពត្រឡប់មកផ្ទះវិញនិងរាយការ​ណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ច។

លោក​ ទេពពុំសែនអធិការនគរបាលស្រុកពួកបានឲ្យដឹងថាក្រោយទទួលបានព័ត៌មានកម្លាំងផ្នែកជំនាញបច្ចេកទេសស្រុកនគរបាលប៉ុស្តិ៍ចុះស្រាវជ្រាវនិងពិនិត្យសាកសពនៅកន្លែងកើតហេតុ។ 

ការពិនិត្យសពមានសភាពទន់អវយវស្លេកស្លាំងពុំមានស្លាក​ស្នាមដាច់រយៈឬបាក់ឆ្អឹងទេនៅក្នុងបន្ទប់ដេករបស់សពបាន​បន្សល់ទុកនៅថ្នាំជាប្រភេទថ្នាំបំពុលសត្វ១កញ្ចប់។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចនារីរងគ្រោះពិតជាលេប​ថ្នាំពុលធ្វើអត្តឃាតមែនមិនមានជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មទេ។ 

ដោយមូលហេតុដោយសារមានវិបត្តិផ្លូវចិត្តប្រចណ្ឌប្ដីមានស្រីញីនៅខាងក្រៅ។ 

ក្រោយពីសមត្ថកិច្ចជំនាញពិនិត្យសពនារីរួចបានប្រគល់ជូនគ្រួសារធ្វើបុណ្យតាមប្រពៃណី៕