ប្រទះឃេីញសពស្រ្តីម្នាក់ដែលជាមន្រ្តីនគរបាលខេត្តកំពង់​ឆ្នាំងមានឋានន្តរស័ក្តិថ្នាក់អនុសេនីយ៍ឯកចងកនៅក្នុងព្រៃ​ក្រោយផ្ទះចោលកូននិងប្តីសង្ស័យមាន​វិបត្តិ​ដោះស្រាយ​មិនចេញ

ប្រទះឃេីញសពស្រ្តីម្នាក់ដែលជាមន្រ្តីនគរបាលខេត្តកំពង់​ឆ្នាំងមានឋានន្តរស័ក្តិថ្នាក់អនុសេនីយ៍ឯកចងកនៅក្នុងព្រៃ​ក្រោយផ្ទះចោលកូននិងប្តីសង្ស័យមាន​វិបត្តិ​ដោះស្រាយ​មិនចេញ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

កំពង់ឆ្នាំង​:​ មន្រ្តីនគរបាលខេត្ត​កំពង់ឆ្នាំង​ម្នាក់សម្រចចិត្តចង​ក​ធ្វេី​អត្តឃាត​ដោយខ្លួនឯងនៅក្នុងព្រៃសង្ស័យមាន​វិបត្តិ​ហេ​តុ​ការណ៍ដ៏ភ្ញាក់​ផ្អើលនេះបានកើតឡើងកាលពីថ្ងៃទី២៧​ខែ​ឧសភាឆ្នាំ២០២​០​នៅភូមិស្តុកកប្បាសឃុំបន្ទាយព្រាលស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង ។

មន្រ្តីនគរបាលដែលសម្លាប់ខ្លួនឯងនេះមានឈ្មោះ​ នង​ ចាន់ ភេទស្រីអាយុ៥០ឆ្នាំបំពេញការងារនៅការិយាល័យស្ថិតិអត្តសញ្ញាណប័ណ្ណនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង​រស់នៅភូមិឃុំកើតហេតុនេះមានប្តីនិងកូន២នាក់។

Sponsor

បុរសជាប្តីបានប្រាប់សមត្ថកិច្ចឱ្យដឹងថាគាត់ពុំដឹងថាប្រពន្ធរបស់គាត់ទៅចងកសម្លាប់ខ្លួនតាំងពីពេលណានោះទេប៉ុន្តែគាត់ឆ្ងល់ថានៅព្រឹកនេះហេតុអ្វីបានជាប្រពន្ធរបស់គាត់មិនទៅធ្វើការដូចសព្វដងហើយកាន់ខ្សែគោមួយកន្ទុយដើរចូលទៅក្នុងព្រៃក្រោយផ្ទះដែលគាត់ស្មានថាប្រពន្ធគាត់ទៅចងគោធម្មតា ។

គាត់និងប្រពន្ធមិនដែលមានទំនាស់គ្នានោះទេមិនដឹងមូលហេតុអីបានជាទៅសម្លាប់ខ្លួនចោលកូននិងប្តីបែបនេះទេ ។

សមត្ថកិច្ចធ្វើកោសល្យវិច័យរួចបានសន្និដ្ឋានថាស្រី្តនគរ​បាលរូបនេះពិតជាបានចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន ៕