ព្រោះ​តែខឹងប៉ូលីសយកដីការអោយម្តាយខ្លួនយុវជនម្នាក់​បានស្ទាក់វាយមេប៉ុស្តិក្តុរសែនជ័យបណ្តាលអោយរងរបួសយ៉ាងដំណំ

ព្រោះ​តែខឹងប៉ូលីសយកដីការអោយម្តាយខ្លួនយុវជនម្នាក់​បានស្ទាក់វាយមេប៉ុស្តិក្តុរសែនជ័យបណ្តាលអោយរងរបួសយ៉ាងដំណំ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

កំពង់ឆ្នាំង:​ យុវជនម្នាក់បានផ្ទុះកំហឹងរហូតដល់ពួនស្ទាក់វាយប៉ូលីសយ៉ាងចាស់ដៃបណ្តាលអោយរងរបួសយ៉ាងដំណំក្រោយពីមានមន្រ្តីននគរបាលប៉ុស្តិមួយរូបបានត្រឡប់ពី​យកដីការរបស់តុលាការទៅអោយម្តាយរបស់យុវជនដែលជាជនដៃដល់​នោះ។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៥និង៣០​នាទីល្ងាចថ្ងៃទី២៧ខែឧសភាឆ្នាំ២០២០នៅចំណុច១០៤ស្ថិតក្នុងភូមិដំណាក់អំពិលឃុំក្តុលសែនជ័យស្រុកទឹកផុសខេត្តកំពង់ឆ្នាំង ។

Sponsor

អធិការនគរបាលស្រុកទឹកផុសលោក ខែម វិបុល បានប្រាប់ឱ្យដឹងថាជនរងគ្រោះខាងលើឈ្មោះ​ ឃួន ខន មានតួនាទីជានាយនគរបាលប៉ុស្តិ៍រដ្ឋបាលក្តុលសែនជ័យចំណែកជន
សង្ស័យឈ្មោះ​ ដួង វង អាយុ២៦ឆ្នាំមានទីលំនៅភូមិ-ឃុំកើត
ហេតុខាងលើ ។

បច្ចុប្បន្នជនសង្ស័យដែលបានធ្វេីសកម្មភាពវាយ​មន្រ្តីនគរ​បាលត្រូវបានឃាត់ខ្លួនចាត់ការទៅតាមច្បាប់។