ភ្នំពេញ: ស្ត្រីម្នាក់ឈឺពោះបានចូលសម្រាលកូននៅក្នុងមន្ទីរសំរាកព្យាបាលនិងសម្ភព អុីលីត តែដោយសម្រាលតាមបែបធម្មជាតិមិនកើតក៏ក្រុមគ្រូពេទ្យបានធ្វើការវះកាត់បានកូនប្រុសម្នាក់តែជាអកុសលក្រោយពេលវះកាត់បាន២ថ្ងៃក៏បានដេីរដួលនៅក្នុងបន្ទប់ទឹកបណ្តាលឲ្យមុខរបួសកាន់តែធ្ងន់ធ្ងររហូតដលស្លាប់ចោលកូននៅក្នុងមន្ទីរពេទ្យតែម្ដង។
ករណីនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង០៩និង៣០នាទីព្រឹកថ្ងៃទី២៩ខែឧសភាឆ្នាំ២០២០នៅក្នុងមន្ទីរសំរាកព្យាបាលនិងសម្ភព”អ៊ីលីត”ស្ថិតនៅផ្ទះលេខ៤៤៨ផ្លូវលេខ៧Cភូមិមានជ័យសង្កាត់ស្ទឹងមានជ័យទី១ខណ្ឌមានជ័យរាជធានីភ្នំពេញ។
បើតាមការរៀបរាប់ពីសាច់ញាត្តិជនរងគ្រោះបានអោយដឹងថាជនរងគ្រោះមានឈ្មោះ លី រដ្ឋា ភេទស្រី អាយុ៣៤ឆ្នាំ មានស្រុកកំណើតនៅឃុំទឹកថ្លាស្រុកស្វាយអន្ទរខេត្តព្រៃវែង។
ប្រភពបានបន្ដថាកាលពីថ្ងៃទី២៧ខែឩសភាឆ្នាំ២០២០ជនរងគ្រោះបានចូលមកមន្ទីរពេត្យ “អ៊ីលីត” តែដោយសម្រាលតាមបែបធម្មជាតិមុនកើតក្រុមគ្រូពេទ្យក៏ធ្វើការវះកាត់បានកូនប្រុសម្នាក់។
ប្រភពដដែលបានបន្តទៀតថាក្រោយពីធ្វើការវះបានពីរថ្ងៃ ដោយក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យ “អ៊ីលីត” មានការធ្វេសប្រហែសមិនបានដាក់សុងទឹកនោមអោយជនរងគ្រោះធ្វើអោយជនរងគ្រោះទ្រាំងនិងកាបត់ជេីងតូចមិនបានក៏ដើរចូលបន្ទប់ទៅបត់ជើងក្នុងបន្ទប់ទឹកក៏ដួលស្លាប់ក្នុងបន្ទប់ទឹកតែម្ដង។
លោក ម៉ៅ សាវឿន នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី១បានអោយដឹងថាក្រោយទទួលបានព័ត៌មាន លោកនិងមន្ត្រីប៉ុស្ដិ៍បានចុះដល់ទីតាំងកើតហេតុតែដោយភាគីខាងមន្ទីរពេទ្យនិងសាច់ញាត្តិជនរងគ្រោះបានសម្របសម្រួលគ្នាដោយមិនមានការប្ដឹងផ្ដល់ទើបលោកមិនបានធ្វើរបាយការណ៍អ្វីទាំងអស់។
ក្រោយពីធ្វើការសម្របសម្រួលគ្នាចប់សពជនរងគ្រោះត្រូវបានសាច់ញាត្តិក្រុមគ្រួសារដឹកចេញពីមន្ទីរពេទ្យយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕


