ម្ចាស់ផ្ទះអង្គុយទ្រហោរយំស្ទេីរសន្លប់ក្រោយពីមានអណ្តាត​ភ្លើង​ឆាបឆេះផ្ទះគាត់គ្មានសល់និងបាននាំយកទាំងលុយ១មុឺន​ដុល្លា​ដែលទេីបនិងខ្ចីពី​ធនាគារ​មិនទាន់បានយកមកដោះស្រាយផង

ម្ចាស់ផ្ទះអង្គុយទ្រហោរយំស្ទេីរសន្លប់ក្រោយពីមានអណ្តាត​ភ្លើង​ឆាបឆេះផ្ទះគាត់គ្មានសល់និងបាននាំយកទាំងលុយ១មុឺន​ដុល្លា​ដែលទេីបនិងខ្ចីពី​ធនាគារ​មិនទាន់បានយកមកដោះស្រាយផង

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

កំពង់ស្ពឺ:​ អគ្គីភ័យ​បានលេបត្របាក់ផ្ទះអស់មួយខ្នងដំបូលប្រក់ក្បឿងជញ្ជាំងក្ដាររនាបក្តារនិងលុយ១ម៉ឺនដុល្លារខ្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុត្រូវបានឆ្លងចរន្តអគ្គិសនីឆាបឆេះអស់ទាំងស្រុងកាលពីព្រឹកថ្ងៃទី២៩ខែឧសភាឆ្នាំ២០២០វេលាម៉ោង៧​និង៥០នាទីនៅចំណុចភូមិព្រៃស្រឡែងឃុំទួលអំពិលស្រុកបសេដ្ឋខេត្តកំពង់ស្ពឺ ។

តាមរបាយការណ៍បានឲ្យដឹងថាម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ វ៉ាញ ប៊ុនធឿន ភេទប្រុសអាយុ៥៩ឆ្នាំរស់នៅភូមិ-ឃុំកើតហេតុខាងលើ។

Sponsor

បណ្តាលឲ្យខូចខាតឆេះផ្ទះអស់ចំនួន០១ខ្នងទំហំ៥ម៉ែត្រ× ៧ម៉ែត្រដំបូលប្រក់ក្បឿងជញ្ជាំងក្ដាររនាបក្តារឆេះផ្នែកខាងលើទាំងស្រុងនិងឆេះប្រាក់ដុល្លារអស់ចំនួន១០,០០០$ (មួយម៉ឺនដុល្លារ)ទើបខ្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ទុកសម្រាប់សង់ផ្ទះមួយខ្នងទៀត,ស្រូវចំនួន៣៥បាវអង្ករ មួយបាវ,គ្រឿងក្រអូបសំអាងកាយគិតជាទឹកប្រាក់ចំនួន ១,០០០$(មួយ ពាន់ដុល្លារ)ឆេះសម្ភារប្រើប្រាស់អស់ទាំងស្រុង ។

របាយការណ៍បានឲ្យដឹងទៀតថាមូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ៕