កម្មករខ្មែរពីរនាក់ត្រូវបានបាត់បង់ជីវិតនៅក្នុងកាដ្ឋានរោងចក្រផលិតសុីម៉ង់​ ថៃ​ ប៊ុន​រ៉ុង​ ដោយសារតែបំផ្ទុះថ្មត្រូវបាក់​រលំសង្កត់ក្រុហ៊ុនដូចជាមានកាលាក់បាំង

កម្មករខ្មែរពីរនាក់ត្រូវបានបាត់បង់ជីវិតនៅក្នុងកាដ្ឋានរោងចក្រផលិតសុីម៉ង់​ ថៃ​ ប៊ុន​រ៉ុង​ ដោយសារតែបំផ្ទុះថ្មត្រូវបាក់​រលំសង្កត់ក្រុហ៊ុនដូចជាមានកាលាក់បាំង

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

កំពត:​ នៅថ្ងៃទី២៩ខែឧសភាឆ្នាំ២០២០វេលាម៉ោង៤ រសៀលកម្មនៅខ្មែរពីរនាក់ដែលបម្រើការងារនៅរោងចក្រផលិតសុីម៉ង់ ថៃ ប៊ុនរ៉ុង ដែលមានទីតាំងនៅឃុំល្អាងស្រុកដងទង់ខេត្តកំពតបានជួបឧបទេហេតុគ្រោះថ្នាក់ការងាររហូតដល់បាត់បង់អាយុជីវិត។

កម្មករខ្មែរទាំងពីររូបបម្រើការងារនៅផ្នែកឃួងនិងបំផ្ទុះថ្មត្រូវបានថ្មបាក់រលំលើខណ:ពេលដែលពួកគេកំពុងធ្វើការឃួងថ្ម ដើម្បីយកទៅផលិតសុីម៉ង់នេះបើតាមការរាយការណ៍ពីកម្មករដែលបានឃើញហេតុការនៅកន្លែងកើតហេតុ។

Sponsor

មកដល់ពេលនេះសាកសពកម្មករម្នាក់ត្រូវបានយកចេញពីដុំថ្មដែលបានរលំសង្តត់ពីលើខណ:សាកសពរបស់កម្មករម្នាក់ទៀតនៅជាប់គៀបនិងដុំថ្ម។

លោក​ សួ ឆ្លូន អនុប្រធានសហព័ន្ធសហជីពកម្មករសំណង់និងព្រៃឈើកម្ពុជាបានប្រាប់មកថាលោកកំពុងតែធ្វើការរាការណ៍ទៅមន្ទីការងារនិងស្នងការខេត្តកំពតដើម្បីធ្វើការចុះស៊ើបអង្កេតក្នុងករណីគ្រោះថ្នាក់ការងារនេះ។

លោកបញ្ចាក់ថាសហព័ន្ធនិងជំរុញអោយមានការស៊ើប​អង្កេតអោយបានច្បាស់លាស់លើករណីគ្រោះថ្នាក់ការ​ងារនេះដើម្បីអោយជនរងគ្រោះទទួលបានសំណងនិងយុត្តិធម៌ត្រឹមត្រូវទៅតាមផ្លូវច្បាប់។