ដឹងពីមូលហេតុហេីយដែលបុរស់ម្នាក់បានលោតពីលេី​ស្ពានឆ្លងនៅអូឡាំព្យាសម្លាប់ខ្លួនយ៉ាង្ធត់នោះដោយសារតែមាន​រឿងរ៉ាវ​ពាក់ពន្ធ័និងស្នេហា​និនមានការឈឺចាប់

ដឹងពីមូលហេតុហេីយដែលបុរស់ម្នាក់បានលោតពីលេី​ស្ពានឆ្លងនៅអូឡាំព្យាសម្លាប់ខ្លួនយ៉ាង្ធត់នោះដោយសារតែមាន​រឿងរ៉ាវ​ពាក់ពន្ធ័និងស្នេហា​និនមានការឈឺចាប់

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញៈ​ ពេលថ្មីនេះកាលពី​វេលាម៉ោង​ជិត៦ល្ងាច​ថ្ងៃទី​២៨​ខែឧសភា​ឆ្នាំ​២០២០​ម្សិលមិញ​នេះ​មានករណីបុរសម្នាក់បានលោតពី​លើ​ស្ពានឆ្លងនៅផ្សារទំនើបអូឡាំព្យាបណ្តាលឲ្យស្លាប់ភ្លាមៗ​នៅនឹងកន្លែងដែលហេតុការណ៍នេះបាន​បង្កឲ្យមានការ​ភ្ញាក់ផ្អើល​ពី​ប្រជាពលរដ្ឋ​ជាច្រើន​ស្ថិតក្នុងសង្កាត់​វាលវង់ខណ្ឌ៧មករារាជធានី​ភ្នំពេញ​។

យ៉ាងណា​មិញ​បន្ទាប់​ពី​បុរស​រូប​នេះ​បាន​សម្រេច​ចិត្ត​ដោយការ​បញ្ចប់​ជីវិត​របស់ខ្លួនតាម​រយៈ​ការលោតសំលាប់ខ្លួនពីលើ ស្ពានឆ្លងនៅផ្សារទំនើបអូឡាំព្យា​រួចមក​ក៏បាន​បែកធ្លាយនូវ​ការ​បង្ហោះសារប្លែកៗនៅក្នុងគណនីហ្វេសប៊ុកលោកផ្ទាល់ជាច្រើនដែលបាន​សរសេរ​ទាក់ទងជាមួយរឿងរ៉ាវស្នេហា និងការឈឺចាប់ជាច្រើនទៀតផង។

Sponsor

ជាមួយ​គ្នា​នេះ​​​បន្ទាប់​ពី​សារទាំងនេះត្រូវបានស៊ែរ​ចែក​រំលែក​ពេញ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​រួចមក​ធ្វើ​ឲ្យ​មហាជន​ជាច្រើន​មាន​អារម្មណ៍​ភ្ញាក់ផ្អើល​ក៏ដូចជា​រន្ធត់​ចិត្ត​ជា​ខ្លាំង​ចំពោះ​រឿង​ដែលបាន​កេីតឡេីងនេះ។

ក្នុង​នោះដែរ​បេីយោងតាម​រយៈ​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Ma​kara Krechដែល​ត្រូវ​ជា​ប្អូន​របស់​បុរស​ដែលបាន​ស្លា​ប់​ខាងលេីនេះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​៖
«បងប្រុសខ្ញុំគាត់ឈ្មោះ ក្រិច ទិត្យវាសនា បងប្រុសរបស់ខ្ញុំគាត់បានទៅចេាលខ្ញុំហើយសូមអោយបងទៅឲ្យបានសុខ កេីតជាតិក្រោយកុំអោយដូចជាតិនេះទៀតណាបងដោយ​សារតែជំងឺបាក់ទឹកចិត្តទេីបគាត់ទៅជាបែបនេះ…។

គាត់ស្លាប់នៅថ្ងៃទី​28/05/2020​ ពិធីបុណ្យស​ពធ្វើនៅវត្តប្ញស្សីកែវនៅជិតផ្ទះរបស់ខ្ញុំ​លេខទូរស័ព្ទទំនាក់ទំនង 098 837 555»។