បេីមិនមានទំនាស់មិនដឹងសមត្ថកិច្ចឃាត់ខ្លួនយុវជន​ម្នាក់ក្រោយពីបានលួងលោមរួមភេទជាមួយក្មេងស្រីមិនទាន់គ្រប់អាយុរហូងមានផ្ទៃពោះ៤ខែ​

បេីមិនមានទំនាស់មិនដឹងសមត្ថកិច្ចឃាត់ខ្លួនយុវជន​ម្នាក់ក្រោយពីបានលួងលោមរួមភេទជាមួយក្មេងស្រីមិនទាន់គ្រប់អាយុរហូងមានផ្ទៃពោះ៤ខែ​

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

កណ្ដាល​:​ ក្រោយពីមានពាក្យបណ្តឹងយុវជន​ម្នាក់​ត្រូវ​បាន​ក​ម្លាំ​ង​នគរបាល​ប៉ុស្តិ៍​បែក​ចាន​និង​ព្រហ្មទណ្ឌ​ស្រុក​អង្គស្នួល​ធ្វើការ​ចាប់ខ្លួន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្តកណ្ដាល​ចាត់ការ​តាម​ច្បាប់ក្រោយ​ពេល​ដែល​យុវជន​រូប​នេះ​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ក្មេង​ស្រី​អាយុ​ជាង​១៣​ឆ្នាំ​ម្នាក់​ហើយ​លួង​លោម​រួម​ភេទ​ជា​បន្តបន្ទាប់​រហូត​នាង​មាន​ផ្ទៃពោះ​ជិត​៤​ខែ​ទៅ​ហើយ។​ 

មិនតែប៉ុណ្ណោះ​យុវជន​នោះ​បានប្រើប្រាស់​គ្រឿងញៀនបន្ទាប់​មក​មាន​ទំនាស់​គ្នា​យ៉ាង​ខ្លាំង​ស្ទើរតែ​ប្រើ​ហឹ​ង្សា​ដាក់​នាង​ទៀតតែត្រូវ​បាន​ស្ត្រី​ជា​ម្ដាយ​របស់​​ក្មេងស្រី​​ប្ដឹងនិង​នាំ​ខ្លួន​ទៅ​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្តិ៍​បែក​ចាន​និង​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​អង្គស្នួល​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​៣០ខែឧសភាឆ្នាំ​២០២០​។

Sponsor

យុវជន​​ដែលត្រូវឃាត់ខ្លួន​ខាងលើ​​ឈ្មោះ​ ហុងសុខ​ខា​អាយុ​២៤​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​មាន​ទីលំនៅ​ក្នុងភូមិ​ត្រពាំង​សុ​ក្រមឃុំ​បែក​ចានស្រុក​អង្គស្នួលខេត្តកណ្តាល​ ។​

ចំណែក​ក្មេង​ស្រី​​​មាន​អាយុ​ទើបតែ​ជាង​១៣​ឆ្នាំ​ប៉ុណ្ណោះនេះ​​បើ​យោង​តាម​សំបុត្រ​កំណើត​របស់​នាង​។

នគរបាល​ព្រហ្មទណ្ឌ​ស្រុក​អង្គស្នួល​បាន​ប្រាប់​ឲ្យ​ដឹង​ថាអ្នក​ទាំង​២​​មាន​ទំនាក់ទំនង​ស្នេហា​កាលពី​​ចុងឆ្នាំ​២០១៩​កន្លង​ទៅ​នេះហើយ​ក្រោយ​ពី​ស្គាល់​ចិត្តថ្លើម​និង​ស្រឡាញ់​ដកចិត្ត​ពុំ​រួច​រៀង​ៗ​ខ្លួនរហូត​ដល់​ថ្ងៃ​ទី​១០ខែធ្នូឆ្នាំ​២០១៩បាន​ឈាន​ដល់​ការ​រួម​ភេទ​ជាមួយ​គ្នា​ ។​

លុះ​ក្រោយ​ៗ​មក​ទៀត​អ្នក​ទាំង​២​បាន​ដេក​នៅ​ជាមួយ​គ្នា​ជា​បន្តបន្ទាប់​រហូត​​នាង​មាន​ផ្ទៃពោះហើយ​នៅ​ថ្ងៃ​ទី​១៤ខែ​ឧសភាឆ្នាំ​២០២០បាន​ទៅ​ពិនិត្យ​ផ្ទៃពោះ​នៅ​ឯ​មន្ទី​ពេទ្យ​បង្អែក​ស្រុក​អង្គស្នួលជា​លទ្ធផល​គ្រូពេទ្យ​បាន​ប្រាប់​ថាទារក​ក្នុង​ផ្ទៃ​របស់​នាង​មាន​អាយុ​១៥​ស​ប្តា​ហ៍​និង​៤​ថ្ងៃ​ទៅ​ហើយ​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថាអ្នក​ទាំង​២​បាន​រស់នៅ​ផ្ទះ​ខាង​ស្រី​ហើយ​មានការ​ដឹង​ឮ​ពី​ក្រុម​គ្រួសារ​ទាំង​សងខាងផងដែរ​ ប៉ុន្តែ​អ្វី​ដែល​ជា​ឧ​ប​ស័គ្គ​ធំ​នោះ​មាន​២​យ៉ាង​គឺទី​១-​យុវជន​ខាងលើ​សេព​គ្រឿងញៀន​និង​តែងតែ​មានរឿង​ទំនាស់​កើតឡើងនិង​ទី​២-ក្មេង​ស្រី​​មាន​អាយុ​នៅ​ក្រោម​១៥​ឆ្នាំ​នៅឡើយ​ដែល​ច្បាប់​មិន​អនុញ្ញាតឲ្យ​រួម​ភេទ​នោះ​ទេ​។​

តាម​ប្រភពដដែល​បាន​បន្តទៀត​ថាទោះបី​ជា​បែប​នេះ​ក្ដី​គ្មាន​សមត្ថ​កិច្ច​ណាមួយ​ទៅ​រករឿង​អ្នក​ទាំង​២​ឡើយតែ​រហូត​ដល់​ដល់​ថ្ងៃ​ទី​២៩ខែឧសភាឆ្នាំ​២០២០ស្រាប់តែ​អ្នក​ទាំង​២​មាន​ទំនាស់​ពាក្យ​សម្ដី​គ្នា​យ៉ាង​ខ្លាំង​ស្ទើរតែ​ក្លាយទៅជា​ហិ​ង្សាទើប​ម្ដាយ​ខាង​ស្រី​ទៅ​ដាក់​ពាក្យ​ប្ដឹង​និង​នាំ​ខ្លួន​ទៅ​ប្រគល់​ជូន​នគរបាល​ប៉ុស្តិ៍​បែក​ចាន​និង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ស្រុក​អង្គ​ស្នួល​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្តកណ្ដាល​ដើម្បី​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង​៕