អគ្គិភ័យមួយបានឆាបឆេះផ្ទះមួយខ្នងយ៉ាងសន្ធោសន្ធៅនិងបណ្តាលអោយមានមនុស្ស២នាក់បានស្លាប់នៅក្នុងនោះសង្ស័យជាករណីឃាត់កម្ម

អគ្គិភ័យមួយបានឆាបឆេះផ្ទះមួយខ្នងយ៉ាងសន្ធោសន្ធៅនិងបណ្តាលអោយមានមនុស្ស២នាក់បានស្លាប់នៅក្នុងនោះសង្ស័យជាករណីឃាត់កម្ម

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

បាត់ដំបង​:​ គ្រោះអគ្គិភ័យមួយបានកើតឡើងក្នុងលំនៅដ្ឋានមួយបណ្តាលអោយឆេះបង្ករអោយមានមនុស្សស្លាប់នៅក្នុង​ផ្ទះគ្មានសល់ហេតុកានៅវេលាម៉ោង​០១និង៤០នាទីរំលងអាធ្រត្រនារាត្រីថ្ងៃទី៣០ខែឧសភាឆ្នាំ​២០២០ឈានចូលថ្ងៃទី​៣១ខែឧសភាឆ្នាំ២០២០ស្ថិតនៅក្រុមទី១២ភូមិបន្សាយត្រែងឃុំបន្សា​យ​ត្រែងស្រុកថ្មគោលខេត្តបាត់ដំបង 

ប៉ូលីស​បានអោយដឹងថាលំនៅ​ដ្ឋាននេះសាងសង់អំពីឈើ​ប្រក់ដំបូលរួមទាំងជញ្ជាំងដោយសង្ក័សីមានម្ចាស់ឈ្មោះ​ យៃ​ ឡើយភេទប្រុសអាយុ៥២ឆ្នាំ។

Sponsor

ក្នុងពេលអគ្គិភ័យកំពុងឆាបឆេះយ៉ាងសន្ធោរស​ន្ធៅត្រូវបានអ្នកភូមិផ្តល់ព័ត៌មានដល់សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកថ្មគោលហើយភ្លាមៗរថយន្តពន្លត់អគ្គិភ័យរបស់នគរបាលចេញអន្តរាគមន៍ជួយពន្លត់ជាបន្ទានក្រោមការដឹកនាំរបស់លោកវរសេនីយ៍ឯកផង់សុភាពអធិការ​នគរបាលស្រុកថ្មគោល។ 

ក្រោមកិច្ចអន្តរាគមន៍ពន្លត់បែបនេះអគ្គិភ័យបាន​រលត់ទាំង​ស្រុង​ហើយនៅពេលនោះសមត្ថិកិច្ចបានប្រទះឃើញសាក​សពមនុស្សចំនួន០២នាក់​ស្ថិតនៅក្នុងលំនៅដ្ឋានកើតហេតុខាងលើដែលត្រូវបានអគ្គិភ័យឆាបឆេះមើលលែងស្គាល់អត្តស​ញ្ញាណទៅហើយព្រមទាំងខូចខាតទ្រព្យសម្បត្តិមួយចំនួនធំនៅក្នុងលំនៅដ្ឋាននេះផងដែរ។

គួរកត់សម្គាល់ថានៅពេលសមត្ថកិច្ចកំពុងអន្តរា​គមន៍ពន្លត់អគ្គិភ័យនេះឈ្មោះយៃឡើយជាប្តីនិង​ជាឳពុកហើយជាម្ចាស់​ផ្ទះមិនឃើញស្ថិតនៅ​ទីនោះទេ។ 

ដោយសារមានសាកសពមនុស្សស្លាប់នៅក្នុងគ្រោះអគ្គិភ័យនេះឯកឧត្តមឧត្តមសេ​នីយ៍ទោអ៊ុចសុខុនស្នងការនៃ​ស្នង​ការដ្ឋាន​នគរបាលខេត្តបាត់ដំបងបានបញ្ជាទៅលោកវរ​សេ​នីយ៍ទោលឹមពុទ្ធីឡាស្នងការរងផែនការងារ​នគរបាល​ព្រហ្មទ័ណ្ឌនៃស្នងការដ្ឋានដឹកនាំធ្វើ​ការ​ស្រាវជ្រាវលើបញ្ហានេះហើយនៅវេលាព្រឹកថ្ងៃទី៣១ខែឧសភាឆ្នាំ២០២០នេះលោក​វរសេនីយ៍ទោលឹមពុទ្ធីឡាបានដឹកនាំធ្វើការពិនិត្យលើសាកសពដែលស្លាប់នៅក្នុងគ្រោះអគ្គិភ័យនេះហើយឆ្លងតាមរយៈការពិនិត្យដោយល្អិតល្អន់និងយកចិត្តទុកដាក់បំផុតនេះកំណត់​បានថាសាកសពទាំងពីរនោះគឺ៖

១-ឈ្មោះគិមធឿនស្រីអាយុ៥២ឆ្នាំត្រូវជាប្រពន្ធរបស់ឈ្មោះយៃឡើយម្ចាស់ផ្ទះកើតហេតុ

២- ឈ្មោះគិមសៀវម៉ីភេទស្រីអាយុ១៨ឆ្នាំជាកូនម្ចាស់ផ្ទះ

លទ្ធផលនៃការពិនិត្យបានឱ្យដឹងទៀតថានៅ​លើខ្លួនសាក​សពរបស់ជនរងគ្រោះទាំងពីរនាក់​នេះមានស្លាកស្នាមរបួសផ្នែកក្បាលនិងផ្នែកកដែលតាមរយៈលទ្ធផលនេះសមត្ថកិច្ចនគរបាល​បានវាយតម្លៃនិងសន្និដ្ឋានបានថាករណីអគ្គិភ័យដែលបានកើតឡើងនាយប់ថ្ងៃទី៣០ខែឧសភាឆ្នាំ២០២០ឈានចូលថ្ងៃទី៣១ខែឧសភាឆ្នាំ២០​២០ក្នុងលំនៅដ្ឋានខាងលើគឺអាចជាករណី​(ឃាតកម្ម)ច្រើនជាង។ 

លោកវរសេនីយ៍ទោលឹមពុទ្ធីឡាបានបញ្ជាក់​នៅមុននេះថាពេលនេះសមត្ថកិច្ចនគរបាលកំពុង​ធ្វើការស្រាវជ្រាវ​យ៉ាងសកម្មដើម្បែស្វែងរកឈ្មោះយៃឡើយដែលត្រូវជាប្តីនិងជាឳពុកដែលកំពុងបាត់មុខពីមូលដ្ឋានហើយក៏ជាមនុស្សដែលស្ថិតក្នុងការស័ង្សយចំពោះករណីខាងលើ​នេះហើយ។