មេឈ្មួញយាយព្រឿងចាប់ផ្តើមរកស៉ីដឹកឈើល្មើសច្បាប់កម្រើកឡើងវិញនៅខេត្តស្ទឹងត្រែងគ្មានអាជ្ញាធរបង្រ្កាប

មេឈ្មួញយាយព្រឿងចាប់ផ្តើមរកស៉ីដឹកឈើល្មើសច្បាប់កម្រើកឡើងវិញនៅខេត្តស្ទឹងត្រែងគ្មានអាជ្ញាធរបង្រ្កាប

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ស្ទឹងត្រែង:​ រថយន្តតាកូម៉ាពីរគ្រឿងដែលជារបស់មេឈ្មួញជនជាតិ​វៀតណាមដុះស្លែឈ្មោះ​ ហេង សំនៀង (ហៅ​យាយព្រឿង)ដែលគេដឹងថាជាមេឈ្មួញជើងចាស់ល្បីឈ្មោះម្នាក់ធ្លាប់ជាប់ពន្ធនាគារម្តងពីបទរកស៉ីដឹកជញ្ជូនឈើ​ល្មើសច្បាប់និងមួយទៀតពីបទធ្វើសកម្មភាពលួចរថយន្តនិងឈើល្មើសច្បាប់ក្នុងដែនសមត្ថកិច្ចកំពុងអនុវត្តច្បាប់ហើយក្រោយចេញមកវិញក៏ចាប់ផ្តើមប្រកបរបរចាស់ដដែល ដោយមិនរាងចាលឬខ្លាចសមត្ថកិច្ចឡើយអស់រយៈពេលច្រើនខែមកហើយក្នុងមុខរបរបន្តអាជីពចាស់របស់គាត់មួយនេះជាក់ស្តែងដូចជានៅល្ងាចថ្ងៃចន្ទម៉ោង១៥និង១៥នាទី​រសៀលថ្ងៃទី០១ខែមិថុនាឆ្នាំ២០២០នេះជាដើម។

មានរថយន្តពីរគ្រឿងរបស់មេឈ្មួញរូបនេះបានធ្វើសកម្មភាពដឹកឈើប្រណិីតប្រភេទធ្នង់ដែលមួយគ្រឿងម៉ាកតាកូម៉ា ពាក់ស្លាកលេខ2D-671ដឹកឈើពេញព្រៀបនិងមួយគ្រឿងទៀតពាក់ស្លាកលេខ2R-9937 សម្រាប់យាយព្រឿងជិះជា​មួយអ្នករត់ការចេញពីច្រកផ្លូវចូលភូមិស្តៅឃុំស្តៅស្រុកសេ​សានខេត្តស្ទឹងត្រែង។

Sponsor

បើតាមការឲ្យដឹងពីអ្នកភូមិរស់នៅទីនោះក៏ដូចអ្នកធ្វើដំណើរតាមដងផ្លូវនោះគេសង្កេតឃើញថារថយន្តពីរគ្រឿងប្រភេទតាកូម៉ានិងមានស្លាកលេខដូចខាងលើនោះពួកគាត់តែងតែឃើញជារៀងរាល់ថ្ងៃយប់ក្នុងការដឹកជញ្ជូនផលអនុផលព្រៃឈើដោយភាគច្រើនតែងតែឆ្លងទូកដចេញពីភូមិស្តៅផ្ទុកទៅដោយឈើប្រណិតប្រភេទធ្នង់មកត្រើយម្ខាងយ៉ាង​រំភើយដោយគ្មានការរំខានពីសមត្ថកិច្ចណាឡើយ។

ក្នុងពេលមេឈ្មួញឈើរូបនេះកំពុងធ្វើសកម្មភាពដឹកឈើខាងលើយើងឃើញហើយក៏រាយការណ៍ជូនលោក​ វ៉ា សុផាន់ នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃ​ស្នងការដ្ឋាននគរបាលខេត្តតែលោកបានឆ្លើយថាលោកអត់ដឹងទេចាំលោកសួរទៅកូនចៅសិនតែក្រោយមកឈ្មួញក៏បន្តដំណើរទៅមុខទៀតទៅ។

ជុំវិញរឿងនេះលោក​ អន​ សុជាតិ នាយខណ្ឌរដ្ឋបាលព្រៃ​ឈើខេត្តបានឆ្លើយបញ្ចាក់ថាលោកក៏អត់ដឹងដែររឿង​យាយព្រឿងដឹកឈើខាងលើនេះតែលោកបញ្ជាក់ថាចាំសួរកូន​ចៅលោកសិនព្រោះពួកគេនៅផ្លូវជានាយសង្កាត់គ្រប់គ្រង រាល់បទល្មើសគ្រប់យ៉ាងដែលធ្វើសកម្មភាព។

តែគាត់គាត់បញ្ជាក់ថាពេលឃើញរថយន្តដឹកឈើឈ្មោះយាយព្រឿងនេះទៀតសូមរាយការណ៍មកលោកលោកនឹងចាប់តែម្តងមិនឲ្យបន្តសកម្មភាពទៀតឡើយ។

អ្នកនាំពាក្យសាលាខេត្តលោក​ ម៉ែន គង់ បានបញ្ជាក់ថារាល់ការធ្វើសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើក៏ដូចជាការកាប់រុករានទន្ទ្រានយកដីរដ្ឋធ្វើជាកម្មសិទ្ធិគណ:កម្មការឯក​ភាពខេត្តនៅតែបន្ត ។

ចំណែកការដឹកជញ្ជូនផលអនុផលព្រៃឈើផ្សេងទៀតវាជា​សិទ្ធិនឹងតួនាទីរបស់ជំនាញរបស់គេលោកមិនអាចបញ្ជាបានឡើយ៕