ជនសង្ស័យ​ម្នាក់ដែលបានធ្វេីសកម្មភាពលួចទូរសព្ទ័ពីជនជាតិប៉ាគីស្ថានបានរត់គេចខ្លួន៣ថ្ងៃប្រទះឃេីញបានប្រតាយប្រតបគ្នាណ្តាលអោយជនរងគ្រោះបែកក្បាលបាត់

ជនសង្ស័យ​ម្នាក់ដែលបានធ្វេីសកម្មភាពលួចទូរសព្ទ័ពីជនជាតិប៉ាគីស្ថានបានរត់គេចខ្លួន៣ថ្ងៃប្រទះឃេីញបានប្រតាយប្រតបគ្នាណ្តាលអោយជនរងគ្រោះបែកក្បាលបាត់

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញ:​ បុរសជនជាតិប៉ាគីស្ថានម្នាក់បានរងរបួសបែកក្បាល ខណៈឃេីញជនសង្ស័យម្នាក់ដែលបានលួចទូរស័ព្ទរបស់ខ្លួនកាលពីជាង៣ថ្ងៃមុនបណ្ដាលឲ្យប្រតាយប្រតប់គ្នារហូតត្រូវជនសង្ស័យវាយមួយដំបងបែកក្បាលរួចគេចខ្លួនបាត់បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចកាលពីវេលាម៉ោង៩ និង១០នាទីយប់ថ្ងៃទី១ខែមិថុនាឆ្នាំ២០២០ស្ថិតនៅតាមសួនមាត់ទន្លេជាប់ផ្លូវសុីសុវត្តិក្នុងសង្កាត់ផ្សារកណ្ដាលទី១ខណ្ឌដូនពេញ។

តាមសម្ដីនាយរងប៉ុស្ដិ៍រដ្ឋបាលផ្សារកណ្ដាលទី១ដែលទទួល​បានព័ត៌មានបឋមបានឲ្យដឹងថាមុនពេលកេីតហេតុជាង៣​ថ្ងៃមុនជនរងគ្រោះម្នាក់ដែលជាជនជាតិប៉ាគីស្ថានត្រូវបានជន​សង្ស័យលួចយកទូរស័ព្ទដៃអស់១គ្រឿងដោយជនរងគ្រោះមិនបានដាក់ពាក្យបណ្ដឹងនោះទេ។

Sponsor

លុះនៅយប់កេីតហេតុជនរងគ្រោះបានឃេីញជនសង្ស័យកំពុងតែអង្គុយនៅសួនមាត់ទន្លេត្រង់ចំណុចកេីតហេតុ ដោយជនងគ្រោះបានឃាត់ជនសង្ស័យទើបធ្វេីឲ្យជន​សង្ស័យយកដំបងវាយក្បាលជនរងគ្រោះបណ្ដាលឲ្យបែកក្បាលតែម្តង។

ភ្លាមនោះធ្វេីឲ្យប្រជាពលរដ្ឋជាច្រេីនដែលដេីរកម្សាន្តនៅកន្លែងនោះឃេីញដូច្នេះក៏ជួយឃាត់រីឯជនសង្ស័យបាន​ព្យាយាមគេចខ្លួនបាត់ធ្វេីឲ្យជនរងគ្រោះជាជនជាតិបរទេសខឹង ក៏កាន់ដំបងដេីររកចុះឡេីងបង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ច ចុះទៅអន្តរាគមន៍។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានឲ្យជនរងគ្រោះទៅមន្ទីពេទ្យដេីម្បីព្យាបាលរបួសសិនចាំទៅដាក់ពាក្យបណ្ដឹងតាមក្រោយនិងងាយស្រួលសមត្ថកិច្ចកំណត់មុខ​សញ្ញាជនសង្ស័យចាប់យកមកផ្ដន្ទាទោសតាមច្បាប់។​

ជាមួយគ្នានោះប្រជាពលរដ្ឋក៏បានសំណូមពរដល់សមត្ថកិច្ចឬអាជ្ញាធរមូលដ្ឋានមេត្តាជួយល្បាតតាមសួនមាត់ទន្លេឲ្យបានញឹកញ៉ាប់ផងដេីម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនពួកគាត់កុំឲ្យជួបប្រទះមានការព្រួយបារម្មណ៍ដូចករណីខាងលេីនេះ៕​