រៃវែង: អ្នកទេសចរជាតិនិងអ្នករស់នៅកនងតំបន់បានចាប់ផ្តើមនាំគ្នាទៅកម្សាន្តនៅរមណីយដ្ឋានបឹងស្នេហ៍ឬតំបន់អភិរក្សបឹងស្នេហ៍ធាយខេត្តព្រៃវែងជាបណ្តើរៗវិញហើយព្រោះគាត់យល់ថាជាកន្លែងធម្មជាតិមានខ្យល់បរិសុទ្ធចំណែកវត្តមានសត្វស្លាបវិញនៅតែមានច្រើនដូចសព្វដង ។
លោក ប៉ាន់ យន ប្រធានសហគមន៍អភិរក្សបឹងស្នេហ៍និងលោក ហាក់ វង់ មេឃុំធាយស្រុកបាភ្នំបានឲ្យដឹងថានៅក្រោយពេលវិបត្តកូវីដ១៩បានស្ងប់ស្ងាត់បន្តិចជាទូទៅនៅតំបន់អភិរក្សបឹងស្នេហ៍ធាយនេះមានសត្វស្លាបប្រមាណជា ៤៩ប្រភេទកំពុងរស់នៅទីនេះក្នុងនោះមាន៖
សត្វ(សំបកទំពាំងកុក ខ្វែក ក្អែកទឹក ត្មោញ ននៀលខ្ចង ក្រសារ ទុង និងសត្វផ្សេងៗជាច្រើនទៀតដូចជាប្រភេទសត្វខ្លះដែលមិនធ្លាប់មានពីមុនមក ក៍ស្រាប់តែមានវត្តមាននៅទីនេះដែរ)។
លោកបានបន្តថាសត្វស្លាបទាំងនេះបានមកស្នាក់នៅនិងពងកូនជារៀងរាល់ឆ្នាំប៉ុន្តែឆ្នាំនេះមានច្រើនជាងឆ្នាំមុនៗនិងច្រើនពិសេសសត្វននៀលខ្ចងកាន់តែមានច្រើនឡើងៗរហូតដល់ដើមឈើខ្លះស្វិតងាប់និងបាក់មែកតែម្តងធ្វើឲ្យសត្វខ្វះជម្រក។
ចំណែកឯភ្ញៀវទេសចរវិញបន្ទាប់ពីស្ងប់ស្ងាត់កូវីដ-19បានបន្តិចមកហាក់កំពុងមានការត្រឡប់មកវិញជាបណ្តើរៗគឺ ប្រមាណតែ៣០% ប៉ុណ្ណោះបើប្រៀបធៀបនឹងពេលមុនកើតកូវីដ។


