ភ្នំពេញ: ទីតាំងបនល្បែងសុីសងដុះស្លែរដែលជាជំរកទៅដោយក្រុមឆក់ប្លន់លួចប្រមូលផ្តុំគ្នាស្ថិតនៅភូមិគោគឃ្លាងសង្កាត់គោគឃ្លាងខណ្ឌសែនសុខមួយមានបើកលេងល្បែងសុីសងខុសច្បាប់រាល់ថ្ងៃមន្រ្តីនគបាលប៉ុស្ត៍គោគឃ្លាងធ្លាប់ហៅម្ចាស់ផ្ទះធ្វើការអប់រំណែនាំនិងបញ្ឈប់មិនអោយលេងរាប់សិបដងមកហើយតែមកដល់សព្វថ្ងៃនេះនៅតែបន្តបើកការលេងដដែលគ្រាន់តែប្ដូរការលេងពីខាងក្រៅផ្ទះប្តូរចូលទៅលេងក្នុងផ្ទះម្ដងដើម្បីបំភ័ណភ្នែកអ្នកជិតខាងនិងមន្រ្តីប៉ូលីសតាមប្រភពពីអ្នកជិតខាងផ្ទះបនល្បែងបានរាយការណ៍ថាគាត់មានការពិបាករស់នៅក្បែរណាស់ព្រោះមានការរំខានមាត់ឡូឡានិងម្យ៉ាងទៀតក្រុមអ្នកលេងទាំងអស់គ្នានោះលួចតេទូរសព្វ័ហៅប្ដីរបស់ពួកគាត់ទៅលេងផងដែរជាហេតុធ្វើអោយប៉ះពាល់ខកខានប្រកបរបរកទទួលទានដល់ពួកគាត់ខ្លះទៀតប្ដីមកពីលេងវិញប្រើអំពើហិង្សាលើរូបគាត់ទៀតតាមអ្នកជិតខាងបានអោយដឹងថាបនល្បែងនេះប៉ូលីសប៉ុស្ដ៍ធ្លាប់ចុះមកអប់រំច្រើនលើកច្រើនសារហើយប៉ុន្តែម្ចាស់ផ្ទះបើកលេងនេះខ្នងធំណាស់ទើបប៉ូលីសបង្រ្កាបមិនបាន។
ដូច្នេះពួកគាត់សំណូមពរដល់លោកអធិការខណ្ឌ័សែនសុខក៏ដូចជាលោកស្នងការរាជធានីភ្នំពេញមេត្តាចុះជួយបង្រ្កាបបនល្បែងនេះបញ្ឈប់ការលេងបន្តអោយពូកគាត់ផង។

