មេឈ្មួញឆ្នោតយួនខុសច្បាប់ដែលមានឈ្មោះឧកញ៉ា អ៊ូ ឆាយ​ កំពុងតែល្បីល្បាញនៅក្នុងរាជធានីភ្នំពេញរកសុីយូរឆ្នាំនិងមានសំណាងគ្មានសមត្ថកិច្ចណាហ៊ានប៉ះពាល់

មេឈ្មួញឆ្នោតយួនខុសច្បាប់ដែលមានឈ្មោះឧកញ៉ា អ៊ូ ឆាយ​ កំពុងតែល្បីល្បាញនៅក្នុងរាជធានីភ្នំពេញរកសុីយូរឆ្នាំនិងមានសំណាងគ្មានសមត្ថកិច្ចណាហ៊ានប៉ះពាល់

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញៈ​ ឧកញ៉ា អ៊ូ ឆាយ ដែលជាមេឆ្នោតយួនដ៏ធំជាងគេ​និងមានខ្នងបង្អែករឹងមាំនោះនៅតែបើកល្បែងកន្ទុយលេខ​យួនយ៉ាងពេញបន្ទុកដោយគ្មានញញើតអ្វីទាំងអស់ព្រោះសមត្ថកិច្ចមិនហ៊ានប៉ះពាល់មេល្បែងស៊ីសងខុសច្បាប់ម្នាក់​នេះឡើយ។​

ហើយឧកញ៉ា អ៊ូ ឆាយ មេឆ្នោតយួននៅតែអាចបើកល្បែងស៊ីសងខុសច្បាប់យ៉ាងសុខស្រួលដដែលដូច្នេះថ្នាក់ដឹកនាំនៅក្នុងក្រសួងមហាផ្ទៃនិងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិជួយចាត់វិធានការទៅលើឧកញ៉ា អ៊ូ ឆាយ មេឆ្នោតយួនតាមច្បាប់ជាបន្ទាន់ផង។

Sponsor

ប្រភពស្និទ្ធនឹងឧកញ៉ា អ៊ូ ឆាយ មេឆ្នោតយួនបានឲ្យដឹងថា តាមរយៈការធ្វើជាមេឆ្នោងយួនធំជាងគេនៅក្នុងរាជធានីភ្នំពេញគឺឧកញ៉ា អ៊ូ ឆាយ ក្លាយជាអ្នកមានទ្រព្យសម្បត្តិយ៉ាងមហាសាលមានភូមិគ្រឹះជាច្រើនកន្លែងព្រោះក្នុងមួយថ្ងៃគេប្រមូលលុយបានរាប់សែនដុល្លារនិងរាប់រយរាប់ពាន់លានរៀល។

​ប្រភពបានឲ្យដឹងទៀតថាសមត្ថកិច្ចពាក់ព័ន្ធមួយចំនួនប្រ​ហែលនិងទទួលបានផលប្រយោជន៍ជាប្រចាំពីឧកញ៉ា អ៊ូ ឆាយ មេឆ្នោតយួនទើបបណ្តោយឲ្យឈ្មួញម្នាក់នេះបើក​ល្បែងកន្ទុយលេខយ៉ាងរាលដាលក្នុងរាជធានីភ្នំពេញនិងតាមបណ្តាខេត្តនានា។

ការដែលឧកញ៉ា អ៊ូ ឆាយ មេឆ្នោតយួនអាចធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួនបានធ្វើឲ្យមជ្ឈដ្ឋានទូទៅមានការងឿងឆ្ងល់យ៉ាងខ្លាំងព្រោះមិនហ៊ានប៉ះពាល់ឧកញ៉ា អ៊ូ ឆាយ មេឆ្នោតយួននោះទេ។

នៅតាមបណ្តាសង្កាត់នានាទូទាំងរាជធានីភ្នំពេញត្រូវបានគេដឹងថាមានកូនកញ្ច្រែងរបស់ឧកញ៉ា អ៊ូ ឆាយ មេឆ្នោតយួន​ គ្រប់កន្លែងហើយមន្ត្រីអាជ្ញាធរក៏ដូចជាសមត្ថកិច្ចថ្នាក់សង្កាត់ថ្នាក់ខណ្ឌមិនហ៊ានបង្ក្រាបឡើយទោះបីដឹងថាជាល្បែង​ស៊ី​សងខុសច្បាប់យ៉ាងណាក៏ដោយ។

ប្រភពដដែលបានឲ្យដឹងទៀតថាឧកញ៉ា អ៊ូ ឆាយ មេឆ្នោតយួនបានជាឈ្មួញម្នាក់នេះមានឥទ្ធិពលមិនធម្មតាឡើយទើបហ៊ានបំពានទៅលើបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ដោយ​គ្មានញញើតអ្វីទាំងអស់។

មជ្ឈដ្ឋាននានាបានអំពាវនាវដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃក៏ដូចជានាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរ​បាលជាតិឲ្យចាត់វិធានការបង្ក្រាបល្បែងកន្ទុយលេខយួនក្នុងរាជធានីភ្នំពេញនិងនៅតាមបណ្តាខេត្តនានាជាបន្ទាន់ដើម្បីឲ្យស្របទៅតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុច​ហើយមិនគួរលើកលែងដល់ឧកញ៉ា អ៊ូ ឆាយ មេឆ្នោតយួននោះទេព្រោះជាប្រភេទល្បែងសុីសងខុសនិងច្បាប់។