កណ្តាល: បុរសម្នាក់ដែលជាកសិករបានាយខ្សែភ្លេីងឆក់ត្រីបែឆក់ស្លាប់ខ្លួនឯងទៅវិញបង្ករអោយមានការភ្ញាក់ផ្អេីលឡេីងនៅថ្ងៃទី០២ខែមិថុនាឆ្នាំ២០២០នៅវេលាម៉ោង៨និង២០ នាទីនៅចំណុចត្រពាំងទឹកក្រោយផ្ទះចំងាយប្រហែល១០ម៉ែត្រស្ថិតនៅភូមិព្រៃផ្ចឹក២ឃុំសំរោងលើស្រុកអង្គស្នួលខេត្តកណ្តាល។
ជនរងគ្រោះស្លាប់មនាឈ្មោះ រិន វិបុល ភេទប្រុសអាយុ៤០ឆ្នាំសញ្ជាតិខ្មែរមុខរបរកសិករនៅភូមិរូងឃុំចកស្រុករំដួល ខេត្តស្វាយរៀង។
នៅកន្លែងកេីតហេតុមានខ្សែភ្លើងប្រវែង២៥ម៉ែត្រដងឫស្សីប្រវែង២ម៉ែត្រមានចងដែកស្នរជាប់ជាមួយសំរាប់ឆក់ត្រី។
សមត្ថកិច្ចបានឲ្យដឹងថាបានធ្វេីការសាកសួរបំភ្លឺរបស់ជនរងគ្រោះឈ្មោះ ឃីម ណារីភេទស្រីអាយុ៣២ឆ្នាំបានប្រាប់ឲ្យដឹងថាជនរងគ្រោះបានសុំទៅដើររកត្រីនិងកង្កែបមួយសន្ទុះធំស្រាប់តែមានគេរត់មកប្រាប់ថាជនរងគ្រោះបានតខ្សែភ្លើងឆក់ត្រីឥឡូវឆក់ខ្លួនឯងហើយបានរត់ទៅមើលតែជនរងគ្រោះបានស្លាប់បាត់ទៅហើយ។
ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញនិងគ្រូពេទ្យបានធ្វើការពិនិត្យលើសពជនរងគ្រោះឃើញថាពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ទេជនរងគ្រោះពិតជាស្លាប់ដោយសារឆក់ចរន្ដ អគ្គិសនី។
បច្ចុប្បន្នសពបានប្រគល់ជូនក្រុមគ្រួសារជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី។

