ភ្នំពេញៈ ផ្ទុះអាវុធចំនួន៥គ្រាប់នៅមុខអនុវិទ្យាល័យចតុមុខផ្អេីលអស់សមត្ថកិច្ចមួយខណ្ឌដូនពេញខណៈដែលយុវជន២
ក្រុមបានទាស់សំដីគ្នានិងគប់ដុំថ្មដាក់គ្នារហូតឈានទៅដល់ការផ្ទុះអាវុធបង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចនគរបាលនិងកម្លាំងកងរាជអាវុធហត្តខណ្ឌចុះមកអន្តរាគមន៍។
ហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី០៤ខែមិថុនាឆ្នាំ២០២០ស្ថិតនៅតាមបណ្ដោយផ្លូវព្រះនរោត្ដមកែងនិងផ្លូវ២០២មុខអនុវិទ្យាល័យចតុមុខស្ថិតក្នុងសង្កាត់ជ័យជំនះខណ្ឌដូនពេញរាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានប្រាប់ឲ្យដឹងថាមុនពេលកេីតហេតុគេឃេីញយុវជនមួយក្រុមមាន២ម៉ូតូមានគ្នា៤នាក់បានជិះម៉ូតូ(មិនចាំម៉ាកនិងស្លាកលេខ)បានឈប់ទិញនំដែលលក់កន្លែងចំណតរថយន្តក្រុងមុខរបងសាលាចតុមុខហេីយបានស្រែកថាឲ្យក្រុមយុវជនមួយក្រុមទៀតដែលជិះម៉ូតូ៣គ្រឿងមានគ្នា៤ទៅ៥នាក់ដែលកំពង់ធ្វេីដំណេីរស្របទិសគ្នាពីត្បូងទៅជេីងរួចក៏បានជិះម៉ូតូត្រឡប់ក្រោយវិញបំរ៉ុងចូលសួរស្រាប់តែភាគីដែលឈប់ទិញនំបានយកដុំថ្មគប់ទៅក្រុមនោះបណ្ដាលឲ្យត្រូវម៉ូតូមួយគ្រឿងធ្វើឲ្យភាគីដែរគេគប់ដុំថ្មនោះខឹងបានដកកាំភ្លេីងខ្លីបាញ់ឡេីងលេីចំនួន៣គ្រាប់ហេីយដេញក្រុមដែលប្រេីដុំថ្មរត់ចែកជេីងគ្នាដោយម្នាក់រត់ផ្លោះរបងចូលសាលានិង៣នាក់ទៀតរត់ចូលហាង(បបរស)ដែលនៅក្បែនោះហេីយក្រុមដែលមានកាំភ្លេីងក៏បានបាញ់បន្ថែមចំនួន២គ្រាប់ទៀតរួចបេីកម៉ូតូគេចបាត់អស់និងបន្សល់ទុកម៉ូតូ២គ្រឿងរបស់ភាគីខាងគប់ដុំថ្ម។
ក្រោយពេលកេីតហេតុសមត្ថកិច្ចខណ្ឌដូនពេញបានចុះមកដល់កន្លែងកេីតហេតុបានយកម៉ូតូទាំង២គ្រឿងទៅរក្សាទុកនិងស្វែងរកឃាត់ខ្លួនយុវជនម្នាក់ទៅសួរនាំនៅប៉ុស្តិ៍ក្រោយសួរនាំរួចយុវជននោះបានសារភាពថាពិតជាបានគប់ដុំថ្មទៅលេីភាគីម្ខាងទៀតពិតប្រាកដមែនទេីបសមត្ថកិច្ចចាត់ការតាមនីតិវិធីច្បាប់បន្ត។
ចំណែកក្រុមផ្ទុះអាវុធសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវដើម្បីស្វែងចាប់ខ្លួនយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕





