កម្លាំងអាវុធហត្ថបាន​ឃាត់ខ្លួនជនឆបោកតាមប្រពន្ធ័អនឡាញប្រុសស្រី៤នាក់ដោយប្រេីល្បិច​យក​រូបភាព​ផ្ញើ​សម្ភារ​មាន​តម្លៃ​ពី​បរទេស

កម្លាំងអាវុធហត្ថបាន​ឃាត់ខ្លួនជនឆបោកតាមប្រពន្ធ័អនឡាញប្រុសស្រី៤នាក់ដោយប្រេីល្បិច​យក​រូបភាព​ផ្ញើ​សម្ភារ​មាន​តម្លៃ​ពី​បរទេស

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

​ភ្នំពេញៈ​ យោងទៅលេីផេ​ក​ហ្វេ​ស​ប៊ុ​ករបស់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញបានអោយ​ដឹង​ថាជា​និច្ចកាល​សមត្ថកិច្ចតែងតែ​បង្ក្រាប​ករណី​ឆបោក​ឲ្យ​ផ្ញើ​លុយ​តាម​វី​ង​ជា​ហូរហែនិង​តែងតែ​ធ្វើការ​អំពាវនាវ​ផ្សព្qវផ្សាយ​ជាប់​ជា​ប្រចាំដើម្បី​ជៀសវាង​ជនល្មើស​យក​ល្បិច​ដដែល​នេះ​ទៅ​បោកប្រាស់​អ្នក​ផ្សេង​ទៀត​បានក្នុង​នោះ​ផង​ដែរសូ​ម្បី​តែ​លោក​ឧត្តមសេនីយ៍ឯក រ័​ត្ន ស្រ៊ា​ង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេសនិង​ជា​មេបញ្ជាការកងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញក៏​ធ្លាប់​បាន​ចេញ​មុខ​អំពាវនាវ​ដោយ​ផ្ទាល់ សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​តោង​មានការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់កុំ​មានចិត្ត​លោភលន់កុំ​ចង់បាន​អ្វី​ដែល​មិន​មាន​ប្រភពជា​ពិសេស​លាភសក្ការដែល​នៅ​សុខ​ៗ​មក​ដោយ​ឯកឯងដោយ​មិន​មានការ​ប្រឹងប្រែង​សោះ​នោះច្រើន​តែ​ជា​អន្ទាក់​នាំ​យើង​ធ្លាក់​ទៅ​ក្នុង​ការ​ខាតបង់ ​។

ទោះបី​មានការ​អំពាវនាវ និង​ផ្សព្វផ្សាយ​យ៉ាងណាក៏​គេ​សង្កេត​ឃើញ​ថានៅ​មាន​ជន​រង​គ្រោះ​មួយ​ចំនួននៅ​តែ​ចាញ់បោក​ល្បិច​ចោរ​ដដែល​ៗ​នេះ​ជា​ដដែល ​។

Sponsor

ជាក់ស្ដែង​នៅ​ព្រឹក​ថ្ងៃ​ទី​៥ខែមិថុនាឆ្នាំ២០២០​នេះសមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញបា​នប​ញ្ចូ​ន​ជន​ឆបោក​ឲ្យ​ផ្ញើ​លុយ​តាម​វី​ង​ពីរ​នាក់​គូរ​កនជនជាតិ​នី​ហ្សេ​រី​យ៉ាភេទ​ប្រុស ឈ្មោះ IWUJI DES MOND អាយុ​31​ឆ្នាំនិង​ជនជាតិ​ខ្មែរ ភេទ​ស្រីឈ្មោះ ញឹក សា​រ៉ាត អាយុ​35​ឆ្នាំទៅ​កាន់​តុលាការ ដើម្បី​ផ្ដន្ទាទោស​តាម​ច្បាប់បន្ទាប់​ពី​ពួក​គេ​ទាំង​ពីរ​នាក់បាន​រៀប​គម្រោង​បោកប្រាស់​ជន​រង​គ្រោះ​ម្នាក់ភេទ​ស្រីអាយុ​47​ឆ្នាំបានឲ្យ​ផ្ញើ​លុយ​ទៅ​ពួក​គេ​ជា​បន្តបន្ទាប់​ចំនួន​3​ដងសរុប 8,500$ តែ​ជន​រង​គ្រោះ​ទើបតែ​ផ្ញើ​បាន​3,500$ក៏​មានការ​សង្ស័យទើប​ប្ដឹង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ឲ្យ​ធ្វើការ​ស្រាវជ្រាវ​ជា​បន្តបន្ទាប់កំណត់​មុខសញ្ញា​ជនសង្ស័យ​បានរហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​ជាក់ស្ដែង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ធ្វើការ​ផ្ដន្ទាទោស​តាម​ច្បាប់​។

ល្បិច​កល​ដែល​ជនល្មើស​ទាំង​ពីរ​នាក់​ខាងលើបាន​ប្រើ​សម្រាប់​ធ្វើការ​ឆបោក​ជន​រង​គ្រោះគឺ​មិន​ខុស​ពី​ល្បិច​ជនល្មើស​មុន​ៗ​ទេដោយ​ដំបូង​ឡើយ​ពួក​គេ​បាន​ប្រើ​អាក់​ខោ​ន​ហ្វេ​ស​ប៊ុ​កជា​ឈ្មោះ​បរទេស (She feek Wilson) ទំនាក់ទំនង​មក​កាន់​ជន​រង​គ្រោះ​ដោយ​ប្រាប់​ថា​រូបគេ​រស់នៅ​សហរដ្ឋអាមេរិក​។

បន្ទាប់​ពី​បាន​ឆាត​រកគ្នា​ទៅ​វិញ​ទៅ​មក​អស់​រយៈពេល​៣​ខែ ជនល្មើស​ក៏​បាន​ប្រាប់​ទៅ​ជន​រង​គ្រោះ​ថាគាត់​ជិត​ចូល​និវត្តន៍​ហើយដោយ​ស្រលាញ់​ចូល​ចិត្ត និង​មាន​និស្ស័យ​ជាមួយ​ជន​រង​គ្រោះគាត់​ចង់​ផ្ញើ​ប្រាក់​មក​ឲ្យ​ជន​រង​គ្រោះដើម្បី​ទិញ​ផ្ទះ​នៅ​ស្រុក​ខ្មែរទុក​សម្រាប់​ពេល​គាត់​មក​លេង​ស្រុក​ខ្មែរ​មានផ្ទះ​នៅ​ស្រាប់ ហើយ​គាត់​ប្រាប់​ទៀត​ថាពេល​គាត់​ផ្ញើ​លុយ​មកនឹង​ឲ្យ​គេ​ទំនាក់ទំនង​មក​ជន​រង​គ្រោះ​តាម​ទូរស័ព្ទហើយ​ជន​រង​គ្រោះ​ក៏​ប្រាប់​លេខ​ទូរស័ព្ទ​ទៅ​ជនល្មើស​។

ក្រោយមក​ប៉ុន្មាន​ថ្ងៃ​ក៏​មាន​លេខ​ទូរស័ព្ទ 096 388 5014 បាន​ហៅ​មក​កាន់​ជន​រង​គ្រោះឲ្យ​ផ្ញើ​លុយ​ទៅ​គេដើម្បី​រៀបចំ​ឯកសារ​ដក​ប្រាក់​ដែល​គេ​ផ្ញើ​មក​ពី​សហរដ្ឋអាមេរិកពេល​នោះ​ជន​រង​គ្រោះ​បាន​ប្រាប់​ទៅ​វិញ​ថាជួយ​ដឹក​ជញ្ជូន​លុយ​ទាំងនោះ​មក​ដល់​ផ្ទះ​របស់​ខ្លួន​មកតែ​គេ​ប្រាប់​ថា​វិញ​ថា​ទាល់តែ​ផ្ញើ​លុយ​ទៅ​រៀបចំ​ឯកសារ​ត្រឹមត្រូវទើប​ដក​លុយ​បាន​។

ដូច្នេះ​នៅ​វេលា​ម៉ោង​12​និង​00​នាទីថ្ងៃ​ទី​25 ខែឧសភា ឆ្នាំ​2020 ជន​រង​គ្រោះ​បាន​ផ្ញើ​លុយ​ទៅ​ជនល្មើស​តាម​ទ្រូ​ម៉ា​ន់​នី ចំនួន​500$ដោយ​គេ​ប្រាប់​ថា​រត់ការ​តាម​ស្ថានទូត​។

ពេល​ផ្ញើ​លុយ​រួច​ហើយនៅ​វេលា​ម៉ោង​14​និង​00​នាទីថ្ងៃ​ដដែលជន​រង​គ្រោះ​បាន​ផ្ញើ​លុយ​ទៅ​ជនល្មើស​ម្ដងទៀត​តាម​វី​ងចំនួន​2,500$ ដោយ​គេ​ប្រាប់​ថា​ដើម្បី​រត់ការ​តាម​រយៈ​គយ​។

លុះដល់​ម៉ោង16​និង​00​នាទីថ្ងៃ​ដដែលជនល្មើស​បាន​ប្រាប់​ឲ្យ​ជន​រង​គ្រោះ​ផ្ញើ​លុយ​ចំនួន​5,500$​បន្ថែម​ទៀតទើប​ធ្វើ​ឯកសារ​រួចរាល់ តែ​ដោយ​ជន​រង​គ្រោះ​ស្ដាប់​ច្រ​លំ ក៏​ផ្ញើ​លុយ​ទៅ​ជនល្មើស​តែ​500$ ស្រាប់តែ​ជនល្មើស​បាន​ទូរស័ព្ទ​មក​ម្ដងទៀត​ឲ្យ​ផ្ញើ​លុយ​បន្ថែម​5,000$ ទើប​អាច​ដក​លុយ​ពី​សហរដ្ឋអាមេរិក​បានតែ​ដោយ​ជន​រង​គ្រោះ​គ្មាន​ប្រាក់​ផ្ញើ​ទៅ​ទៀតនិង​មានការ​សង្ស័យ​ផង​នោះក៏​បាន​ដាក់​ពាក្យបណ្ដឹង​នៅ​កន្លែង​សមត្ថកិច្ច​តែ​ម្ដង​។

ក្រោយ​ពេល​បាន​ទទួល​ពាក្យបណ្ដឹង​ពី​ជន​រង​គ្រោះ​ហើយ​នោះសមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញបាន​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បានជា​បន្តបន្ទាប់​នា​ថ្ងៃ​ទី​២ខែមិថុនាឆ្នាំ​២០២០​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​នា​រសៀល​ថ្ងៃ​ទី៤​ខែមិថុនាឆ្នាំ​២០២០៕