ឧទ្ទិសថ្វាយ: ព្រះសិវៈ, ព្រះវិស្ណុស្ថាបត្យកម្ម:បាពួនទីតាំង: សៀមរាប។
ក្បាលស្ពានមានចម្ងាយ៥០គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប និងប្រហែល១៧-១៨ គីឡូម៉ែត្រពីប្រាសាទបន្ទាយស្រី កន្លែងនេះត្រូវបានគេស្គាល់ថាជាជ្រលងនៃលិង្គ១០០០និងមានផ្លូវឡើងភ្នំប្រវែង១៥០០ម៉ែត្រ(ពីក្រោមឡើងទៅលើភ្នំ)។
កន្លែងនេះមានចម្លាក់ធ្វើអំពីថ្មនៅក្នុងស្ទឹងនិងជុំវិញស្ទឹងក្បាលស្ពានចម្លាក់ទាំងនោះភាគច្រើនសាងឡើងពីសតវត្សទី១១ នៃគ្រិស្តសករាជក្បាលស្ពានត្រូវបានស្ថាបនាឡើងដោយ ព្រះបាទសូរ្យវរ្ម័នទី១និងស្ថាបនារួចជាស្ថាពរដោយព្រះបាទឧទយាទិត្យវរ្ម័នទី២។
ប្រជាជនមានជំនឿដោយសារគេយល់ថាទឹកដែលហូរតាមទីនេះគឺជាប្រភពនៃការចម្រុងចម្រើនននិងត្រជាក់ត្រជុំហើយម្យ៉ាងទៀតយកទៅប្រើការក្នុងកសិកម្មផងគេបានឆ្លាក់លិង្គរាប់រយដែលស្នងព្រះឥសូរ នៅតាមបាតស្ទឹងចាប់ពីខាងជើងផែ្នកខាងលើនៃស្ពានថ្មធម្មជាតិចុះមកក្រោមរហូតដល់ទឹកធ្លាក់មានប្រវែង១៥០ម៉ែត្រ។
ដូច្នេះហើយបានជាសិលាចារឹកសំស្រ្កឹតហៅទីនេះថា«សហស្រលិង្គ»(លិង្គ១០០០)កន្លែងខ្លះក៏មានឆ្លាក់យោនីជាបល្ល័ង្គភ្ជាប់ជាមួយផងចម្លាក់ទាំងនេះរាយនៅបាតស្ទឹងប្រវែងប្រមាណ២០០ម៉ែត្រនៅតាមច្រាំងនិងនៅលើជញ្ជាំងខ្លះៗផង។
ក្រៅពីនេះមានចម្លាក់ជាច្រើនកនែ្លងមានរូបព្រះនារាយណ៍ ផ្ទុំកណ្តាលមហាសមុទ្រនាអន្តរកប្បមួយទឹកដែលហូរកាត់ព្រមទាំងទទួលមន្តពីចម្លាក់អស់ទាំងនេះហើយដែលបង្កើតជាស្ទឹងឬស្សីហើយបែកមកជាស្ទឹងពួកនិងស្ទឹងសៀមរាប៕








