ពិជាក្លាហានមែន​ក្មេងទំនេីងមួយក្រុមអង្គុយផឹកស្រាបៀរនៅតាមផ្លូវត្រូវក្មេងមួយក្រុមទៀតជិះម៉ូតូកាត់ចោទថាជិះកាច់រឹកកាច់រាងខឹងទាញដំបងឬស្សីដេញសំពងពីក្រោយបណ្តាលអោយស្លាប់ម្នាក់

ពិជាក្លាហានមែន​ក្មេងទំនេីងមួយក្រុមអង្គុយផឹកស្រាបៀរនៅតាមផ្លូវត្រូវក្មេងមួយក្រុមទៀតជិះម៉ូតូកាត់ចោទថាជិះកាច់រឹកកាច់រាងខឹងទាញដំបងឬស្សីដេញសំពងពីក្រោយបណ្តាលអោយស្លាប់ម្នាក់

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

បន្ទាយមានជ័យ:​ ក្រុមក្មេងទំនេីងមួយក្រុមកំពុងតែផឹកស្រារៀងស្រឿងៗមានក្រុមក្មេងមួយក្រុមទៀតបានជិះម៉ូតូកាត់​មុខស្រាប់តែកេីតក្តីខឹងបានជិះម៉ូតូតាមវាយក្រុមក្មេងដែលជិះកាត់ណ្តាលអោយស្លាប់ម្នាក់ពេលបញ្ចូនទៅកាន់មន្ទីពេទ្យហេតុកានេះកើតឡើងកាលពីល្ងាចថ្ងៃទី៤ខែមិថុនាឆ្នាំ២០​២០នៅខាងត្បូងភូមិភ្នំជញ្ជាំង​ ឃុំជប់វារី​ស្រុកព្រះនេត្រព្រះ​ ខេត្តបន្ទាយមានជ័យ។

ជនដៃដល់មានឈ្មោះច័ន្ទសេរីវឌ្ឍនាភេទប្រុសអាយុ​១៨ឆ្នាំរស់នៅភូមិ/ឃុំខាងលើ។

Sponsor

ចំណែកជនរងគ្រោះរបួសធ្ងន់ហើយបន្ទាប់មកបានស្លាប់មានឈ្មោះ​ សុខណាថាន់ភេទប្រុសអាយុ១៨ឆ្នាំរសនៅភូមិស្ទឹងចាស់ឃុំគយម៉ែងស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ។

តាមប្រភពពីកន្លែងកេីតហេតុបានអោយដឹងថានៅមុនពេល​នោះជនដៃដល់ឈ្មោះច័ន្ទសេរីរីវឌ្ឍនា​ និងបក្ខពួកគេ៣​នាក់ទៀតមាន

១៖ឈ្មោះហុកវាសនាហៅ​ ស្តៅភេទប្រុសអាយុ២២ឆ្នាំ។២៖ឈ្មោះកែវចាំង​ ភេទប្រុសអាយុ២០ឆ្នាំនិង

៣៖ឈ្មោះស៊ុយលឹមហាំង​ ភេទប្រុសអាយុ២១ឆ្នាំ។ទាំង៣នាក់រស់ភូមិភ្នំជញ្ជាំងឃុំជប់វារីស្រុកព្រះនេត្រព្រះ។

ក្រុមក្មេងទំនើងដែលបង្កបានកំពុងអង្គុយផឹកស្រាបៀរនៅ​ចំណុចកើតហេតុក៏ស្រាប់តែមានក្មេងមួយក្រុមទៀតបើកម៉ូតូកាត់មុខហើយបង្កើតការចោទទៅក្រុមជនរងគ្រោះថាបាន​បើកម៉ូតូកាច់រឹកកាច់រាងដាក់ពួកខ្លួនភ្លាមៗនោះឈ្មោះ​ ហុកវាសនាបានបើកម៉ូតូដឹកឈ្មោះ​ ចាន់​ សេរីវឌ្ព្យនាជាជនដៃ​ដល់​បានដេញតាមពីក្រោយដោយមានកាន់ដំបងប្ញស្សីមួយកំណាត់ដេញវាយឈ្មោះ​ សុខ​ ណាថាន់ចំក្បាលផ្នែកខាងក្រោយរងរបួសធ្ងន់ក្រយពីបានបញ្ចូនទៅកាន់មន្ទីពេទ្យបានស្លាប់។ 

ក្រោយពីបានបង្ករទំនាស់រួចក្មេងទំនេីងម្នាក់ដែលជាជន​ដៃ​ដល់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់។ 

បច្ចុប្បន្នជនសង្ស័យកំពុងធ្វេីកាឃុំខ្លួននិងបន្តរទៅរកបក្ខពួកបន្តទៀតដេីម្បីចាត់ការតាមផ្លូវច្បាប់។