ពិតជាខ្លាំងមែនមេឈ្មួញឈ្មោះ​ សុីវ​ សាវន​ ហានដាក់គ្រឿងចក្រឈួសឆាយជីក​កាយ​យក​អាច​ម៌​ដី​តំបន់(​ស​.​ជ​.​ណ​)និងដឺព្រៃទឹកលិចដែលជា​ជម្រក​ត្រី​ពង​កូនសង្ស័យ​ថ្លើម​គាត់​ ធំហេីយ

ពិតជាខ្លាំងមែនមេឈ្មួញឈ្មោះ​ សុីវ​ សាវន​ ហានដាក់គ្រឿងចក្រឈួសឆាយជីក​កាយ​យក​អាច​ម៌​ដី​តំបន់(​ស​.​ជ​.​ណ​)និងដឺព្រៃទឹកលិចដែលជា​ជម្រក​ត្រី​ពង​កូនសង្ស័យ​ថ្លើម​គាត់​ ធំហេីយ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

កណ្តាល:​ មេឈ្មួញម្នាក់​ហ៊ាន​ដាក់​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ​រុញ​ដុត​បំផ្លិចបំផ្លាញ​ដីព្រៃ​លិច​ទឹកដែល​ជម្រក​ត្រី​ពង​កូន និង​ជីក​កាយ​យក​អាច​ម៌​ដី​តំបន់ (​ស​.​ជ​.​ណ​) ដែល​ក្រុម​គណៈ​ក​ម្មា​ការ​ចម្រុះ​ខេត្តកណ្តាលចុះ​អង្កេត​វាស់វែង​បាញ់​ម៉ាស៊ីន(​ជី​ភី​អេស​) ដើម្បី​រក្សា​ការពារ​ទុកជា​ដី​សម្បត្តិ​របស់​រដ្ឋបែរជា​រំលោភ​យក​មក​ធ្វើ​ជា​កម្មសិទ្ធិ​ប្រយោជន៍​ផ្ទាល់ខ្លួន​ទៅ​វិញ​។

សកម្មភាព​នេះបាន​ប្រព្រឹត្ត​ឡើង​រយៈពេល​២​ឆ្នាំ​មក​ហើយ នៅ​ត្រង់​ចំណុច​បឹង​ក្បាលជ្រោយនិង​បឹង​បបោសអតីត​ឡូ​តិ៍​នេសាទ​លេខ​១៨ស្ថិត​ក្នុងភូមិ​ពាម​តា​ឯក ឃុំ​ពាម​ឧកញ៉ា​អុង ស្រុក​ល្វាឯម ខេត្តកណ្តាល​។

Sponsor

ឈ្មួញ​ឈ្មោះ ស៊ីវ សា​វន បាន​ដាក់​គ្រឿងចក្រ(​អា​អ៊ិ​ច​)ចំនួន​២​គ្រឿង​, អា​ប៊ុល​រុញ​ព្រៃនិង​ឡាន​ដឹក​ជញ្ជូន​អាច​ម៌​ដី​លក់​ជា​ច្រើន​គ្រឿងចាក់​រំលោភ​យក​ដី​ចំណី​ព្រែក​ទៀត​ផង​។

បើ​តាម​ប្រភព​ពី​មន្ត្រី​ស្រុក​ល្វាឯមបាន​បង្ហើប​ឱ្យ​ដឹង​ថាដី​បឹង​ព្រៃ​លិច​ទឹក​ជម្រក​ត្រី​ពង​កូន(​អតីត​ឡូ​តិ៍​នេសាទ​លេខ​១៨) នៃ​ដែន​គ្រប់គ្រង​រដ្ឋបាល​ចំនួន​៤​ឃុំគឺ​ឃុំ​សារិកាកែវឃុំ​ពាម​ឧកញ៉ា​អុង ឃុំ​ព្រែក​ក្មេងនិង​ឃុំ​បា​រ៉ុ​ងស្រុក​ល្វាឯមត្រូវ​បាន​ក្រុម​គណៈ​ក​ម្មា​ការ​ចម្រុះ​ខេត្តកណ្តាលចុះ​អង្កេត​វាស់វែង​បាញ់​ម៉ាស៊ីនជី​ភី​អេសនិង​ចេញ (​ស​.​ជ​.​ណ​) ដើម្បី​រក្សា​ដី​ទំហំ​ប្រមាណ​៣០០០​ហិ​កតាទុកជា​សម្បត្តិ​រដ្ឋព្រមទាំង​បាន​បោះបង្គោល​ទុយោ​ពណ៌​ខៀវចាក់​ដោយ​បេតុង​ខ្ពស់​ៗនិង​មាន​បង់​លេខ​ដី​២៥​ព័ទ្ធ​ជុំវិញតាំងពី​ប្រហែល​៣​ឆ្នាំ​មុន​រួចរាល់​អស់ហើយចុះ​ហេតុ​អ្វី​ឈ្មោះ ស៊ីវ សា​វន នេះថ្លេីម​ធំ​ហ៊ាន​មក​បំពាន​លើ(​ស​.​ជ​.​ណ​)តើ​មាន​អ្នក​ណា​នៅ​ពី​ខាងក្រោយ​ខ្នង​ទៅ?

ប្រភព​ដដែល​បន្ត​ថាពេល​ដែល​អាជ្ញាធរ​មន្ត្រី​ជំនាញ​ស្រុក​-​ឃុំ និង​សហគមន៍ចុះ​ទៅ​ណែនាំ​កុំឱ្យ​ជីក​បន្តព្រោះ​ជា​ដី​មាន​(​ស​.​ជ​.​ណ​) សម្រាប់​ទុកជា​សម្បត្តិ​រដ្ឋបែរជា​ឈ្មោះ ស៊ីវ សា​វន នោះមិន​ត្រឹមតែ​មិន​ស្តាប់​នោះ​ទេថែម​ទាំង​ស្រែក​ប្រាប់​ដាក់​សហគមន៍​វិញ​ថា «​បើ​លោក​ឯង​ខ្លាំង​ទៅ​ហៅ​មេ​លោក​ឯង​មក​ចាប់​ទៅព្រោះ​គេ​ធ្វើ​នេះគឺ​លោក ភឹ​ម ភា​រ៉ា អតីត​អភិបាលស្រុក​ល្វាឯម​មុនជា​អ្នក​ឱ្យធ្វើ​សម្រាប់​ដាក់​សំរាម​»​។

ប្រភព​ខ្លះ​និយាយ​ថានេះ​គ្រាន់តែ​ជា​លេស​ទេតាម​ពិត​គេ​ធ្វើ​នេះគឺ​គោលបំណង​រំលោភ​យក​ដី​រដ្ឋ​ធ្វើ​ជា​កម្មសិទ្ធិទុក​លក់​បន្ត​ឱ្យ​ឈ្មួញ​ផ្សេងហើយ​បច្ចុប្បន្ន​ដី​ចំណុច​នេះមាន​សន្ទុះ​ហាងឆេង​ខ្លាំង​ណាស់​។

ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើ​នេះលោក ហេង ធា​រិ​ទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កណ្តាលបាន​ប្រាប់​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​កាល​ពី​រសៀល​ថ្ងៃ​ទី​៦ខែមិថុនាឆ្នាំ​២០២០​ថាចាំ​ថ្ងៃ​ច័ន្ទរូប​លោក​នឹង​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​ចុះ​ទៅ​ពិនិត្យ​មើល​៕