ប្រជាពលរដ្ឋបានអំពាវនាវអោយអាជ្ញាធរពាក់ព័ន្ធក្នុងសៀម​រាបជួយបានវិធានការទប់ស្កាត់នឹងណែនាំដល់ក្រុមហ៊ុនកិនថ្មពីកន្លែងគឺក្រុមហ៊ុនរបស់ថៃនឹងក្រុមហ៊ុនកូរ៉េដែលធ្វេីអោយខូចផ្លូវមិនទទួល

ប្រជាពលរដ្ឋបានអំពាវនាវអោយអាជ្ញាធរពាក់ព័ន្ធក្នុងសៀម​រាបជួយបានវិធានការទប់ស្កាត់នឹងណែនាំដល់ក្រុមហ៊ុនកិនថ្មពីកន្លែងគឺក្រុមហ៊ុនរបស់ថៃនឹងក្រុមហ៊ុនកូរ៉េដែលធ្វេីអោយខូចផ្លូវមិនទទួល

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ខេត្តសៀមរាប:​ ប្រជាពលរដ្ឋជាច្រើនឃុំរស់នៅក្នុងស្រុកអង្គរជុំបានចោទប្រកាន់ក្រុមហ៊ុនកិនថ្មធ្វើអាជីវកម្មពីកន្លែងមួយគឺជា​(ក្រុមហ៊ុនរបស់ថៃនិងពីរជាក្រុមហ៊ុនរបស់កូរ៉េ )​ដែលកំពុងបំផ្លិចបំផ្លាញផ្លូវជាច្រើនកន្លែងប្រជាព​លរដ្ឋ​រស់​នៅជាច្រើនឃុំក្នុងស្រុកអង្គរជុំខេត្តសៀមរាបបាននិងកំពុងមានការត្អូញត្អែរជាខ្លាំងខណៈដែលក្រុមហ៊ុនពីរកំពុងតែ​បំភ្លេចបំផ្លាញធន់ធានធម្មជាតិកិនថ្មភ្នំព្រៃបាំងភូមិដូនអែមឃុំគោកដូងស្ទើរតែរលាយហិនហោចជិតអស់ទៅហើយនឹងបង្កផលប៉ះពាល់មកលើពួកគាត់យ៉ាងធ្ងន់ធ្ងរគ្រាដែលក្រុមហ៊ុន​ទាំងពីរធ្វើការយ៉ាងសកម្មក្នុងការដឹកជញ្ជូនថ្មភ្នំចេញពីភូមិសាស្រ្តខាងលើធ្វើឲ្យផ្លូវថ្នល់ពីរខ្សែស្ទើរតែរលាយហិន​ហោចទាំងស្រុងទៅហើយបើតាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋថាផ្លូវពីរខ្សែនោះខ្សែទីមួយគឺចាប់ពីរឃុំគោកដូងទៅទាល់និងឃុំល្វាទ្រាំងរបស់ស្រុកវ៉ារិននិងមួយខ្សែទៀត​ចាប់ពីឃុំគោកដូងដូចគ្នាមកទាល់នឹងឃុំលាដៃរបស់ស្រុកអង្គរធំពាក់ព័ន្ធនឹងការត្អូញត្អែរនឹងការចោទប្រកាន់របស់ពលរដ្ឋក្រុមការងារ អង្គភាពសារព័ត៌មានយើងក៏បានធ្វើការទំនាក់ទំនងទៅលោក វុទ្ធី ដែលពលរដ្ឋប្រាប់ថាជាមេការរបស់ក្រុមហ៊ុនថៃ លោក វុទ្ធី ដែលជាមេការរបស់ក្រុមហ៊ុនថៃនោះក៏បានប្រាប់តាមរយៈទូរស័ព្ទថាផ្លូវថ្នល់ដែលខូចនោះគឺមិនមែនតែរបស់ក្រុមហ៊ុនលោកនោះទេគឺមានក្រុមហ៊ុនកូរ៉េមួយទៀតនឹងឡានដឹកដំឡូងមីរបស់ពលរដ្ឋទេក្រោយពីប្រជាពលរដ្ឋបានឮប្រសាសន៍របស់លោក វុទ្ធី នេះពលរដ្ឋក៏មានការហួសចិត្តជាខ្លាំងថាកសិកម្មដែលលោកដាំដុះដំឡូងមីគឺមួយឆ្នាំលោកដកតែមួយដងគត់ហើយឡានចូលដឹកក៏​មានការតិចតួចខ្លាំងបំផុតបើរបស់ក្រុមហ៊ុនវិញមួយថ្ងៃៗដឹកចេញរាប់រយឡានពាក់ព័ន្ធនិងករណីខាងលើក្នុងការចោទប្រកាន់របស់ពលរដ្ឋក្រុមការងារយើងក៏បានសុំការទំនាក់​ទំនងទៅលោក លុក ផុស អភិបាលនៃគណៈអភិបាលស្រុកអង្គរជុំលោកក៏បានប្រាប់តាមរយៈទូរស័ព្ទថាលោកនឹងជំរុញឲ្យក្រុមហ៊ុនធ្វើការជួសជុលដើម្បីកុំឲ្យមានការខូចខាតនិងផលប៉ះពាល់មកលើពលរដ្ឋទោះបីជាយ៉ាងណាក៏ដោយពលរដ្ឋនៅតែមិនទាន់អស់ចិត្តនិងទទូចស្នើសុំដល់មន្ត្រីពាក់ព័ន្ធជុំវិញខេត្តសៀមរាបជាពិសេសលោក​ គី វីរិន្ទ ប្រធានមន្ទីរសាធារណៈការខេត្តសៀមរាបដែលទើបកាន់តំណែងថ្មីៗកន្លងទៅសូមមេត្តាចុះជួយត្រួតពិនិត្យមើលផ្លូវពីរខ្សែដែលស្ថិតក្នុងភូមិសាស្ត្រខាងលើផងទាន៕