ស្វាយរៀង: ស្ត្រីម្នាក់ត្រូវក្រុមគ្រួសារសាច់ញាតិនិងអ្នកភូមិជួយសង្គ្រោះបឋមដោយយកដីលាយទឹកកប់ពីលើនិងបញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងបន្ទាប់ពីទៅឃ្វាលគោនៅវាលស្រែមានភ្លៀងនិងរន្ទះបាញ់មួយគ្រាប់បណ្ដាលឲដួលសន្លប់នឹងកន្លែងហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង២រសៀលថ្ងៃទី៦ខែមិថុនាឆ្នាំ២០២០ស្ថិតក្នុងភូមិត្រពាំងភ្លោះ ឃុំជ្រៃធំ ស្រុករមាសហែក ខេត្តស្វាយរៀង។
បេីយោងតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថានារីរងគ្រោះមានឈ្មោះ អេន ធី អាយុ២៩ឆ្នាំរស់ក្នុងភូមិឃុំកើតហេតុខាងលើ។
តាមប្រភពព័ត៌មានពីអ្នកភូមិបានឲ្យដឹងថាមុនកើតហេតុមានភ្លៀងរលឹមស្រិចៗខណះមាននារីម្នាក់បានដើរទៅឃ្វាលគោរនៅចំណុចវាលស្រែខាងលិចភូមិចម្ងាយប្រមាណជាង២គីឡូម៉ែត្របន្ទាប់មកមានរន្ទះបាញ់មួយគ្រាប់បណ្ដាលឱ្យត្រូវចំដួលសន្លប់បង្កការភ្ញាក់ផ្អើលដល់គ្រួសារសាច់ញាតិនិងអ្នកភូមិជួយសង្គ្រោះយកដីលាយទឹកជូតពីលើនិងបញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងភ្លាមៗផងដែរ៕
