កម្លាំង​នគរបាលមន្ទីប្រឆាំងគ្រឿងញៀន(ក១០)បេីក​ប្រតិបត្តិការ​បង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំនិងឃាត់ខ្លួនជនជាតិ​ចិន៤នាក់រួមនិងថ្នាំញៀនដែលមានសារធាតុផ្សំជាង​១០០​គីឡូក្រាម

កម្លាំង​នគរបាលមន្ទីប្រឆាំងគ្រឿងញៀន(ក១០)បេីក​ប្រតិបត្តិការ​បង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំនិងឃាត់ខ្លួនជនជាតិ​ចិន៤នាក់រួមនិងថ្នាំញៀនដែលមានសារធាតុផ្សំជាង​១០០​គីឡូក្រាម

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញ​:​ មន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការដ្ឋាន​នគ​រ​បាលជាតិបានបើកប្រតិបត្តិបង្ក្រាបករណីរក្សាទុកជួញដូរនិងចែកចាយគ្រឿងញៀនទ្រង់ទ្រាយធំដោយឃាត់ខ្លួនបានជនជាតិចិន៤នាក់បានដកហូតថ្នាំញៀននិងសារធាតុញៀនជាង១០០គីឡូក្រាម។

សមត្ថកិច្ច​បានអោយដឹងថានៅព្រឹកថ្ងៃទី០៨ខែមិថុនានេះនេះថាប្រតិបត្តិការបង្ក្រាបនេះបានធ្វើឡើងកាលពីយប់ថ្ងៃទី០៥ ខែមិថុនាឆ្នាំ២០២០ដោយកម្លាំងជំនាញ(ក១០)នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានដឹកនាំដោយលោកឧត្តម​សេនី​យ៍ទោ សារី បុត្រសត្យា និងលោកវរសេនីយ៍ឯក យឹម សែនឧត្តម នាយករងមន្ទីរប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនិងមានការសម្របសម្រួលពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញារងបានធ្វើការស៊ើបអង្កេតនិងស្រាវជ្រាវបានឈានទៅដល់កាបង្រ្កាបករណីគ្រឿងញៀន២គោលដៅផ្សេងគ្នា។

Sponsor

គោលដៅទាំង២រួមមាន៖
ទី១៖ នៅចំណុចក្បែស្ថានទូតអូស្រ្តាលីផ្លូវចូលទៅកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន។
ទី២៖ នៅចំណុច អាផាតធឺម៉ិន សុភា ផ្ទះលេខ១៥ផ្លូវ៣៥២ ស្ថិតនៅសង្កាត់បឹងកេងកងទី១ខណ្ឌបឹងកេងកង។

សមត្ថកិច្ច​បានបន្តទៀតថាលទ្ធផលនៃការបេីកប្រតិបត្តិការនេះ​បានឃាត់ខ្លួនជនសង្ស័យ៤នាក់៖
១៖ ឈ្មោះ LEE SHAOFENG ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិ ចិន(តៃវ៉ាន់)។
២៖ ឈ្មោះ HE YI RI ភេទប្រុស កើតថ្ងៃទី 16.06.1964 ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ G45794394 ។
៣៖ ឈ្មោះ ZHANG JUN ភេទ ប្រុស អាយុ៤៦ឆ្នាំ ជនជាតិចិន។
៤៖ ឈ្មោះ CAI TAO ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិ ចិន។

វត្ថតាងដែលចាប់យកសរុបរួមមាន៖
១៖ សារធាតុញៀនសរុបទម្ងន់ជាង៧គីឡូក្រាម គឺ៖

  • កេតាមីន(Ketamine) ជាង៥គីឡូក្រាម
  • ម៉េតំហ្វេតាមីន(ICE) ជាង២គីឡូក្រាម
  • ហេរ៉ូអ៊ីន(Heroin) ០.៣១ក្រាម
  • អ៊ិចស្តាស៊ី(MDMA) ២៥.៧៥ក្រាម

២៖ សារធាតុគីមីផ្សំសរុបទម្ងន់ជាង១០៩គីឡូក្រាមគឺ៖

  • សារធាតុគីមីផ្សំ៤ប្រភេទ(ស្ថិតក្នុងតារាង៤)ជាង១៦ គីឡូក្រាម
  • សារធាតុគីមីផ្សំ៩ប្រភេទ(គ្មានក្នុងតារាង)ជាង៩៣ គីឡូក្រាម។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់កំពុងតែឃុំខ្លួនបណ្តោះអាសន្ននៅមន្ទីប្រឆាំងគ្រឿងញៀន។