កណ្ដាល: បុរសម្នាក់បានតខ្សែរលួសេពទ្ធ័ស្រែចាក់កណ្តុលភ្លាត់ស្នៀតបណ្តាលស្លាប់នៅកន្លែងប្រពន្ធទៅជួយបណ្តាលអោយឆក់រងរបួសហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី០៨ខែមិថុនាឆ្នាំ២០២០នេះនៅចំណុចដីស្រែប្រាំងភូមិព្រែកលួងឃុំព្រែកលួងស្រុកខ្សាច់កណ្តាលខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ឈិន ឈាង ភេទប្រុសអាយុ៤៦ឆ្នាំជនជាតិខ្មែរមុខរបរកសិករទីលំនៅភូមិពោធិ៍សាបាងឃុំរាបស្រុកពារាំងខេត្តព្រៃវែង (ស្លាប់) ប្រពន្ធឈ្មោះ រស់ សេងលាង អាយុ៤៤ឆ្នាំជនជាតិខ្មែរមុខរបរកសិករទីលំនៅពោធិ៍សាបាង ឃុំរាបស្រុកពារាំងខេត្តព្រៃវែងមានកូន០២នាក់ប្រុស១ស្រី១ ។
សមត្ថកិច្ចបានអោយដឹងថាវត្ថុតាងដែលបន្សល់នៅកន្លែងកេីតហេតុមានដុំឆក់ចំនួន១អាគុយ៥០អំពែចំនួន១គ្រាប់ ។
តាមប្រភពព័ត៌មានបានអោយដឹងថារយ:ពេលមួយខែកន្លះមកហើយជនរងគ្រោះនិងប្រពន្ធបានមកធ្វើស្រូវប្រាំងនិងដាំឈូកនៅចំណុចស្ពានថ្មភូមិព្រែកលួងឃុំព្រែកលួងដោយបានធ្វើរោងចាំស្រូវមួយកន្លែងនិងធ្វើរោងចាំឈូកមួយកន្លែង ហើយកន្លងមកជនរងគ្រោះបានរាយខ្សែលួសឆក់កណ្តុរជុំវិញដីស្រែរបស់ខ្លួនរហូតដល់ថ្ងៃទី០៨ខែមិថុនាឆ្នាំ២០២០វេលាម៉ោង១៧និង០០នាទីជនរងគ្រោះនិងប្រពន្ធបានតខ្សែលួសឆក់កណ្តុរនៅដីស្រូវរបស់ខ្លួនពេលតខ្សែលួសរួចប្រពន្ធបានមកសម្រាកនៅរោងចាំឈូកចំណែកឯជនរងគ្រោះនៅឆក់កណ្តុរនិងដេកនៅរោងចាំស្រូវដល់ថ្ងៃដដែលវេលាម៉ោង៦និង៣០នាទីប្រពន្ធដោយមិនឃើញជនរងគ្រោះត្រឡប់មករោងវិញបានដើរទៅរកហើយឃើញជនរងគ្រោះដេកផ្ងារមុខស្លាប់នៅក្នុងស្រែដោយដៃទាំងពីរកាន់ខ្សែលួសជាប់ឃើញដូចនោះប្រពន្ធបានចូលទៅចាប់ទាញខ្សែលួស ស្រាប់តែឆក់តែភ្លើងខ្សោយទើបឈ្មោះ រស់ សេងលាង ត្រូវជាប្រពន្ធដោះដៃចេញបានហើយដើរទៅដោះដង្គៀបអាគុយឆក់ចេញរួចបានរាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកលួងបន្ទាប់មកសមត្ថកិច្ចនគរបាលជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍ក្រុមប្រឹក្សាឃុំមេភូមិគ្រូពេទ្យនិងក្រុមគ្រួសារធ្វើការពិនិត្យសាកសពដោយហ្មត់ចត់សាកសពមានស្នាមរោលខ្លោចនៅម្រាមដៃទាំងសងខាងនិងស្នាមរោលខ្លោចនៅកំភួនដៃខាងឆ្វេងក្រៅពីនេះពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ទេ។
ក្រោយពីកាពិនិត្យរួចបានសន្និដ្ឋានថាសាកសពជនរងគ្រោះ បានស្លាប់ដោយសារឆក់ចរន្តអគ្គិសនី(សម្រាប់ឆក់សត្វកណ្តុរ)ពិតប្រាកដមែន ៕


