កំពង់ធំ: ក្រុមអ្នកញៀនល្បែងសុីសងមួយក្រុមត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី០៩ខែមិថុនាឆ្នាំ២០២០វេលាម៉ោង១៥និង៣០នាទីស្ថិតក្នុងភូមិសាស្ត្រក្រុងស្ទឹងសែនខេត្តកំពង់ធំ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញបានឲ្យដឹងថាក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំនិងដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំកម្លាំងការិយាល័យការិយាល័យនគរបាល។
ព្រហ្មទណ្ឌកម្រិតស្រាលបានសហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងស្ទឹងសែនចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ស្ថិតនៅចំណុចផ្ទះឈ្មោះឆឹង សឿន ភេទស្រីក្នុងភូមិស្រយ៉ូវជើងសង្កាត់ស្រយ៉ូវក្រុងស្ទឹងសែនខេត្តកំពង់ធំ ។
សមត្ថកិច្ចបាមបន្តអោយដឹងថាកាឃាត់ខ្លួនមនុស្សបាចំនួន១៥ នាក់(ស្រី)និងដកហូតវត្ថុតាងរួមមាន៖បៀចំនួន០២ហ៊ូ,គ្រាប់ខ្លាឃ្លោកចំនួន៤៥គ្រាប់,គម្របចំនួន០៣ចានថ្មចំនួន០៦,កម្រាលចំនួន០១,ហានតោចំនួន០១សន្លឹក,ប្រាក់រៀលចំនួន ៤៧៥០០រៀល ។
ប្រភពព័ត៌មានដដែលបានបន្តឲ្យដឹងថាករណីខាងលើនេះសមត្ថកិច្ចនាំយកមនុស្សនិងវត្ថុតាងបញ្ចូនមកអធិការដ្ឋាននគរបាលក្រុងស្ទឹងសែនដើម្បីសាកសួរបានសុំគោលការណ៍ ថ្នាក់ដឹកនាំធ្វើកិច្ចសន្យាអប់រំណែនាំបញ្ឈប់ការលេងល្បែងស៊ីសងហើយឲ្យគាត់វិលត្រឡប់ទៅផ្ទះវិញ ។
ខណៈនោះដែរលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋគ្រប់មូលដ្ឋានឃុំ–សង្កាត់សូមចូលរួមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពជាពិសេសជៀសឲ្យឆ្ងាយពីការលេងល្បែងស៊ីសងដែលបណ្តាលឲ្យបាត់បង់។
ថវិកាទ្រព្យសម្បត្តិកិត្តិយសពេលវេលាបង្កអាចឲ្យមានអំពើហិង្សាក្នុងគ្រួសារនិងឈានទៅប្រព្រឹត្តអំពើអបាយមុខផ្សេងៗផងដែរ ៕


